គណៈកម្មការឃុំ ចាឈូកស្រុកអង្គរជុំ ហាមក្រុមហ៊ុនណា អ្នកជាប់បញ្ជីខ្មៅមិនអនុញ្ញាតិ អោយចូលដាក់សំណើរដេញថ្លៃប្រគួតប្រជែងគម្រោងសាងសង់ផ្លូវទេ….

ខេត្តសៀមរាប÷ នាព្រឹកថ្ងៃទី 22 ខែមិថុនាឆ្នាំ 2026 រដ្ឋបាលឃុំ ចាឈូកនៃរដ្ឋបាលស្រុកអង្គរជុំ បានរៀបបើកកិច្ចប្រជុំលទ្ធផលគម្រោងសាងសង់ផ្លូវ មូលនិធិឃុំឆ្នាំ 2026 មានផ្លូវបេតុងអាមេ ១ខ្សែប្រវែង 0.60 គ.ម ទទឹង 5 ម៉ែត្រ

កម្រាស់0.15 ម៉ែត្រ បំពេញដីក្រហមស្មាផ្លូវទទឹង 0.25 ម៉ែត្រ។ សងខាងនិងត្រូវស្រោចទឹកនិងបង្ហាត់ដោយជើងដំរីឬម៉ាស៊ីនបង្ហាត់ដីដាក់ ស្លាកសញ្ញាគម្រោងចំនួន 1 និងដាក់លូចាក់បេតុងការពារផ្លូវ 4 កង់តម្លៃប៉ាន់ស្មាន (401.385.300៛)។ កិច្ចប្រជុំបានចាប់ផ្ដើមទទួលសំណើដេញថ្លៃនៅវេលាម៉ោង 9:00 នាទីនិងឈប់ទទួលសំណើដេញថ្លៃនៅវេលាម៉ោង 9:10 នាទី។បន្ទាប់ពីបានពិនិត្យនិងវាយតម្លៃលើសំណើឯកសារសំណើដេញថ្លៃរបស់អ្នកទទួលការទទួលបានលទ្ធផលដូចខាងក្រោម។

1-ផលសុភ័ណ្ឌ ក្រុមហ៊ុន ទួនសុផល តម្លៃដេញ  (គ្មានសុពលភាពដោយជាប់ក្នុងបញ្ជីខ្មៅ)

 

2- គី ពៅ       ក្រុមហ៊ុន អេរ អិម អអិល តម្លៃ (286.400.000៛ )តម្លៃដាក់ដេញថ្លៃ ក្រោយពីកែតម្រូវ (281,400,000៛)

 

3- អ៊ំ ចំរើន  ក្រុមហ៊ុន អ៊ំចំរើន           តម្លៃ ( 296.400.000៛) តម្លៃដាក់ដេញថ្លៃក្រោយពីកែតម្រូវ គ្មាន

 

4- ប៊ុន ថុនា  ក្រុមហ៊ុន ព្រិគំឹម ហេង  តម្លៃ (330.000.000៛) តម្លៃដាក់ដេញថ្លៃក្រោយពីកែ គ្មាន។

 

5- ជា ប៊ុននវវ័ន្តត ក្រុមហ៊ុន កែគឹមលាន តម្លៃ( 291.000.000៛) គ្មានសុពលភាពមិនបានបំពេញឈ្មោះ។

 

6- ហ៊យ សស វណ្ណវ6-ល្ខ័ក ក្រុមហ៊ុនរ៉ម.ចំរើន តម្លៃ (295.000.000៛)តម្លៃដាក់ដេញថ្លៃក្រោយពីកែតម្រូវតម្លៃដាក់ដេញថ្លៃក្រោយពីកែតម្រូវ គ្មាន

 

7- អ៊ំំ ឡូ ក្រុមហ៊ុន អ៊ំ.ឡូ តម្លៃ (260.000.000៛)តម្លៃដាក់ដេញថ្លៃក្រោយពីកែតម្រូវតម្លៃដាក់ដេញថ្លៃក្រោយពីកែតម្រូវ (259.800.000៛)

 

8- មិញ អ៊ា ក្រុមហ៊ុនមិញ អ៊ា តម្លៃ(246.000.000៛) តម្លៃដាក់ដេញថ្លៃក្រោយពីកែតម្រូវតម្លៃដាក់ដេញថ្លៃក្រោយពីកែតម្រូវ (236.400.000៛) ទាបជាងគេទទួលយកបាន។ គណៈកម្មការប្រកាស ឲ្យលោកមិញ អ៊ាជាអ្នកឈ្នះ ទទួលយក។

គណៈកម្មការលត្តកម្ម ប្រកាសឈ្មោះចំនួន 2 រូប

1- លោក ផល សុភ័ណ្ឌ ក្រុមហ៊ុនទួន សុផល ដែលជាប់ក្នុងបញ្ជីខ្មៅ។

2- លោក  ជា ប៊ុនវន្ត័ ក្រុមហ៊ុន កែគឹមលាន គ្មានសុពលភាពមិនបំពេញឈ្មោះ សំរេចធ្វើកំណត់ហេតុបញ្ជូនសំណុំឯកសាទៅខេត្តដើម្បីត្រួតពិនិត្យ។

 

ពេលដែលក្រុមអ្នកម៉ៅការចូលទៅដាក់សំណើរក្នុងសាលាឃុំមានសភាពរញ៉េរញ៉ៃ អ្នកខ្លះបើកដកប៊ីត មើលសំណើរក្នុងសាលាឃុំ ដែលគណៈកម្មការបានប្រកាស់ហាម សេចក្តីណែនាំរួចហើយ ក៍ដោយ គឺអ្នកទាំនោះមិនគោរពសេចក្តីណែនាំរបស់គណះកម្មការលួ្ធកម្មននោះដែរ។

 

គណៈកម្មការលទ្ធកម្ម បានហៅឈ្មោះលោកជា ប៊ុនវន្ត័ មកពន្យល់ប្រាប់ក្នុងលក្ខន្តិកៈសៀវភៅភីម ឲ្យសាមីខ្លួនបានដឹងដែលខ្លួនធ្វើខុស។

គណៈកម្មការលទ្ធកម្មបានធ្វើកំណត់ហេតុបញ្ជូនឈ្មោះក្រុមហ៊ុននេះទៅសាលាខេត្ត ត្តសៀមរាប បន្តនីតិវិធី។

Leave a Reply

Your email address will not be published. Required fields are marked *