លោក ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ លទ្ធផលការអនុវត្តការងារនគរបាល និងសហគមន៍ ប្រចាំខែកក្កដា ឆ្នាំ២០២៦ និង ទិសដៅបន្ត និងពិធីប្រកាសផ្ទេរតែងតាំងមុខដំណែង ជូនមន្ត្រីនគរបាលជាតិ របស់ស្នងការដ្ឋាននគរបាលខេត្ត

ខេត្តត្បូងឃ្មុំ៖ ដោយអនុវត្តតាម អនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ នៅសាលប្រជុំធំ នៃស្នងការដ្ឋាន លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតី ដឹកនាំ កិច្ចប្រជុំបូកសរុបសភាពការណ៍ លទ្ធផលការអនុវត្តការងារនគរបាល និងសហគមន៍ ប្រចាំខែកក្កដា ឆ្នាំ២០២៦ និង ទិសដៅបន្ត និងពិធីប្រកាសផ្ទេរតែងតាំងមុខដំណែង ជូនមន្ត្រីនគរបាលជាតិ របស់ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ។

ដោយមានការចូលរួមពី លោក លោកស្រី ស្នងការរង លោកនាយការិយាល័យ លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦១៥ និងលេខ៦១៧ និង លោកអធិការ នៃ អធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង៧ មន្ត្រីប្រកាសតួនាទីភារកិច្ចថ្មី(ចំនួន ៦៩នាក់ ស្រី ១៣នាក់) និងមន្ត្រីពាក់ព័ន្ធ សរុបចំនួន ២០០នាក់ ។

នៅក្នុងកិច្ចប្រជុំនេះដែរ លោកឧត្តមសេនីយ៍ទោស្នងការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់កងកម្លាំងនគរបាល ក្រោមឱវាទ ដែលបានចូលរួមយ៉ាងយកចិត្តទុកដាក់ ក្នុងការចូលរួម ថែរក្សាការពារ សន្តិសុខ សុវត្ថិភាព រៀបចំសណ្ដាប់ធ្នាប់ពិសេសនៅក្នុងកម្មវិធី ពិព័រណ៍ទុរេនខេត្តត្បូងឃ្មុំ និង ផែនការការពារតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 កន្លងទៅ ទទួលបានសុខសុវត្ថិភាព យ៉ាងល្អប្រសើរ ។

លោកឧត្តមសេនីយ៍ទោស្នងការ បានមានប្រសាសន៍ណែនាំ និងដាក់ផែនការ ឲ្យ លោក លោកស្រីស្នងការរង ទទួលចុះជួយ នៅតាមបណ្ដា អធិការដ្ឋាននគរបាលក្រុង-ស្រុក ត្រូវរៀបចំផែនការ សហការជាមួយ លោកនាយការិយាល័យពាក់ព័ន្ធ លោកអធិការសមី ចុះត្រួតពិនិត្យពង្រឹងការងារជំនាញ វិន័យ ការស្លៀកពាក់ឯកសណ្ឋាន ការរៀបចំទុកដាក់ថែរក្សា សម្ភារៈ ឯកសារ មធ្យោបាយ អនាម័យ ការបំរើសេវា ជូនបងប្អូនប្រជាពលរដ្ឋ នៅតាមបណ្ដា ប៉ុស្តិ៍នគរបាលរដ្ឋបាល ។

ផែនអត្តសញ្ញាណកម្ម ត្រូវបន្តចុះផ្ដល់អត្តសញ្ញាណប័ណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ ដែលមកពីខេត្តផ្សេងៗ តែបច្ចុប្បន្នស្នាក់នៅបណ្ដោះអាសន្ន ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ មានបំណងធ្វើអត្តសញ្ញាណប័ណ្ណ គឺមន្ត្រីជំនាញយើង ត្រូវផ្ដល់សេវាជូនគាត់ដោយឥតគិតថ្លៃ ដោយផ្អែកលើឯកសារយោងជាក់លាក់ ។

កម្លាំងនគរបាលគ្រប់ជំនាញ ការិយាល័យ អធិការដ្ឋាន និង នគរបាលការពារព្រំដែន ត្រូវបន្តបង្កើនការយកចិត្តទុកដាក់ក្នុងការថែរក្សា ការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ របស់ប្រជាពលរដ្ឋ ដែលរស់នៅ ក្នុងខេត្តត្បូងឃ្មុំ បន្តចុះផ្សព្វផ្សាយ និងចាត់វិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ត្រួតពិនិត្យរដ្ឋបាលជំហរ អាវុធគ្រឿងផ្ទុះ គ្រឿង.ញៀន ក្មេងទំនើង កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់ដោយអគ្គិភ័យ គ្រោះធម្មជាតិ យុទ្ធភណ្ឌមិនទាន់ផ្ទុះ បន្តស្រាវជ្រាវនិងបង្ក្រាប ក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) គ្រប់ទីកន្លែង ។

ឆ្លៀតនៅក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ស្នងការ ក៏បានដឹកនាំមន្ត្រីក្រោមឧបទទាំងអស់ធ្វើការគោរពរំលឹកខួប ១ឆ្នាំ នៃការឈ្លានពានរបស់ ទាហានថៃ (សៀម) មកលើទឹកដីកម្ពុជាយើង នឹងបានធ្វើគារវកិច្ចគោរពវិញ្ញាណក្ខន្ធដល់វីរៈកងទ័ព (យោធា នគរបាល និងកងរាជអាវុធហត្ថ) ដែលបានពាក់លីជីវិតដើម្បីការពារជាតិមាតុភូមិ និងកំពុងបន្តឈរជើងនៅតាមបណ្ដាព្រំដែន កម្ពុជា – ថែ ។

ចុងក្រោយលោកឧត្តមសេនីយ៍ទោស្នងការ បានផ្តាំផ្ញើ ថ្នាក់ដឹកនាំ ប្រធានអង្គភាពទាំងអស់ត្រូវបន្តយកចិត្តទុកដាក់សុខទុក្ខ ជីវភាព សុខភាពរបស់កងកម្លាំងក្រោមឱវាទរួមនឹងគ្រួសារ និងពង្រឹងសាមគ្គីភាពផ្ទៃក្នុងអង្គភាព រៀបចំប្រជុំពិភាក្សា ដកស្រង់បទពិសោធន៍ ចំណុចខ្លាំង-ខ្សោយ នៅតាមបណ្តា ប៉ុស្តិ៍ដែលជាប់ព្រំប្រទល់គ្ នា ៕

Leave a Reply

Your email address will not be published. Required fields are marked *