ឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានស្នើសម្តេចធិបតី ហ៊ុន ម៉ាណែត អនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកឡើងវិញចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦តទៅ បន្ទាប់ពីបានផ្អាកដោយសារស្ថានការណ៍សង្គ្រាមតាមព្រំដែននិងវិបត្តិសេដ្ឋកិច្ចសកលដោយសង្គ្រាមនៅមជ្ឈឹមបូព៌ា។

ឧបនាយករដ្ឋមន្រ្តី ស សុខា ស្នើការរឹតបន្តឹងអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកនឹងអនុវត្តតែនៅភូមិសាស្ត្រដែលមានគ្រោះថ្នាក់ច្រើនរួមមាន៖ ភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកណ្តាលខេត្តកំពង់ស្ពឺ និងខេត្តស្វាយរៀង ផ្តោតលើអំពើល្មើសដែលបង្កគ្រោះថ្នាក់ រួមមាន ការបើកបរលើសល្បឿនកំណត់ការបើកបរក្នុងស្ថានភាពស្រវឹងការមិនគោរពសញ្ញាសិទ្ធិអាទិភាពនិងភ្លើងស្ដុប និងការដឹកជញ្ជូនទំនិញសំពីងសំពោង។

 

ការស្នើនេះ រដ្ឋមន្រ្តីមហាផ្ទៃ បានបញ្ជាក់ហេតុផលថា គ្រោះថ្នាក់ចរាចរណ៍មានការកើនឡើងខ្លាំង ក្រោយផ្អាករឹតបន្តឹ ង។

Leave a Reply

Your email address will not be published. Required fields are marked *