ខេត្តត្បូងឃ្មុំ÷តាមសេចក្តីរាយការមកថា÷ផ្លូវមេតុង១ខ្សែរនេះស្ថិតនៅភូមិ ដំបងអំពាក់ ឃុំវាលម្លូ ស្រុកពញ្ញាក្រែក ជាផ្លូវមូលនិធិឃុំឆ្នាំ 2025។ធ្វើមិនទាន់បានប៉ុន្មានខែរផងឥឡូវនេះខូចប្រេះបណ្តើរៗហើយ។នេះបើយោងតាមការអោយដឹងពីលោកមេភូមិដំបងអំពាក់ឃុំវាលម្លូស្រុកពញ្ញាក្រែក។។លោក ធូសីហាមេឃុំវាលម្លូ.បានឱ្យសារព័ត៌មានយើងដឹងនៅរសៀលថ្ងៃទី 20 ខែមិថុនាឆ្នាំ 2026 នេះថាលោកទទួលស្គាល់ថាផ្លូវនេះមិនសូវមានគុណភាពនោះមែនពីព្រោះគម្រោងកាប់ចាក់ តផ្លូវបានវែងរហូតជាង1797ម៉ែត្រឯណោះ។ដោយកាលពីថ្ងៃទី 17 ខែមិថុនាឆ្នាំ 2026 គណៈកម្មការឃុំនិងបច្ចេកទេសខេត្តបានចុះទៅត្រួតពិនិត្យនិងតម្រូវឲ្យក្រុមហ៊ុន អានសិលា កាយតម្រូវអោយជួសជុលឲ្យមានគុណភាពឡើងវិញ។តែការជួសជុលនោះមិនដឹងថ្ងៃណានោះទេ។មិនតែប៉ុណ្ណោះប្រាក់ថ្លៃកសាងផ្លូវនេះត្រូវបានបើកអស់ទៅហើយ។នៅឡើយតែ 10% ប៉ុណ្ណោះ។នៃតម្លៃការថែទាំ 6 ខែ។។
ជាចម្ងល់របស់ពលរដ្ឋថាតើលោក ផនសុខជា មន្ត្រីបច្ចេកទេសលោកយកម៉ាស៊ីនហាំម៉ាតេះអ្វីមកពិនិត្យឬក៏លោកយកហាំបឹតេះនោះខូចទេដឹងបានជាមើលមិនដឹងមើលមិនឃើញផ្លូវខូចគ្មានគុណភាព របៀបនេះទៅវិញ។
ឯចំណែកលោកមេឃុំដែលជាប្រធានលទ្ធកម្មថាតើ?លោក មិនដឹងពីគុណភាពផ្លូវនេះដែរឬយ៉ាងម៉េច។។។។។។។ ឱថវិកាជាតិដែលថ្នាក់ជាតិដាក់មកដាក់ឲ្យថ្នាក់ក្រោមជាតិធ្វើការក៏សាងហេដ្ឋារចនាសម្ព័នផ្លូវលំផ្លូវបេតុងដើម្បីកែរសំរួលដល់ការធ្វើដំណើរដល់ប្រជាពលរដ្ឋតែឥឡូវនេះបានប្រាក់ថវិការ ជាតិមកហើយ បែជានាំគ្នាគប់គឹតជាមួយអ្នកទទួលការធ្វើផ្លូវមិនគ្រប់ស្តង់ដាបច្ចេកទេសគ្មានគុណភាពបើយើងពិនិត្យមើលឃើញថាប្រេះខូចស្ទើរទាំងស្រុង។តាមប្រភពយើងទទួលបានថាកាលពេលថ្មីៗនេះសារព័ត៌មានមួយចំនួនធ្វើការ ចុះផ្សាយមិនបាន១ថ្ងៃផងត្រូវបានក្រុម ការងារបច្ចេកទេសខេត្តនិងប្រធានលទ្ធកម្មឃុំ។ចុះទៅពិនិត្យ។ថាមានការខូចខាតផ្លូវ២និង៣ផ្ទាំងប៉ុណ្ណុះ។តម្រូវឲ្យក្រុមហ៊ុននោះគាស់កាយធ្វើជាថ្មីប៉ុន្តែអ្វីដែលយើងគត់សម្គាល់ផ្លូវនេះស្ទើរតែទាំងស្រុងទៅហើយ។
សំនួរសួរថាតើលោកមេឃុំ។ដែលជាប្រធានលទ្ធកម្មឃុំ លោកបានពិនិត្យឬក៏ដាក់មន្ត្រីក្រោមឱវាទចុះមើលនិងពិនិត្យសំណង់ ផ្លូវបេតុងនោះទេ មិនតែប៉ុណ្ណោះសោធន៍លោកប្រធានបច្ចេកទេស ផនសុខជា ទទួលយកនៅផ្លូវដែលគ្មានគុណភាព។ចំណែកលោកមេឃុំទទួលស្គាល់ទទួលយកផ្លូវគ្មានស្តង់ដា ហើយស៊ីញ៉េបើកប្រាក់ឲ្យក្រុមហ៊ុននោះស្ទើរទាំងស្រុងអស់ទៅហើយ។នៅសល់ប្រាក់តែ១០ភាគរយក្នុងកិច្ចសន្យាថែទាំ៦ខែតែប៉ុណ្ណោះ។តាមការអោយដឹងពីលោកមេភូមិដំបងអំពាក់ថាផ្លូវនេះចាប់សាងសង់ដើមខែតុលាឆ្នាំ 2025។ចំនែក ស្លាកសញ្ញាគម្រោងធ្វើផ្លូវរួចរាល់ហើយមិនទាន់ដាក់ស្លាកសញ្ញាជាសំគាល់ផ្លូវនោះទៀត។ទើបសាររព័ត៌មានចុះផ្សាយឃើញម្ចាស់ក្រុមហ៊ុនរូតរះយកស្លាកសញ្ញានោះទៅដាក់នៅថ្ងៃទី 17 ខែមិថុនាឆ្នាំ 2026 ថ្មីៗនេះទៅវិញឬមួយមានអ្វីលាក់បាំងលាក់លៀមក្នុងការធ្វើផ្លូវមួយខ្សែនេះ។…សូមបញ្ជាក់ថាផ្លូវមួយខ្សែនេះជាគម្រោងមូលនិធិឃុំឆ្នាំ 2025 ដាក់ឲ្យដេញថ្លៃប្រកួតប្រជែងផ្លូវមេតុងប្រវែង៦០០ម៉ែត្រ ទទឹង៥ម៉ែត្រកម្រាស់០.១៥ម៉ែត្រ កាលពីថ្ងៃទី២៤ខែមិថុនាឆ្នាំ២០២៥….
ក្នុងតម្លៃប៉ាន់ស្មាន៣៩១.៩៣៧.៧៤៤រៀល…..អ្នកចូលរួមប្រកួតប្រជែងដាក់ប៊ិតក្នុងប្រអប់សំបុត្រមាន១១ក្រុមហ៊ុន
បានទៅលើកក្រុមហ៊ុន.អាវ សីលា…..
ក្នុងតម្លៃទាបជាងគេ១៥០.០០០.០០០រៀលដូច្នេះគណៈកម្មការលទ្ធកម្មឃុំសម្រេចយកក្រុមហ៊ុនអាវសិលាជាអ្នកឈ្នះក្នុងការប្រកួតប្រជែង។….
ព័ត៌មាននេះសូមជម្រាបជូនដល់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អគ្គនាយករដ្ឋបាលក្រសួងមហាផ្ទៃ និងឯកឧត្តមប៉ែនកុសល អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំសូមលោកមេត្តាដាក់មន្ត្រីក្រោមឱវាទចុះមកពិនិត្យ និងធ្វើការស្រាវជ្រាវផ្លូវបេតុង១ខ្សែនេះនៅភូមិដំបងអំពាក់ឃុំវាលម្លូ ស្រុកពញាក្រែកផងទានព្រោះថាពលរដ្ឋរអូរទាំថាផ្លូវនេះគ្មានគុណភាព នោះទេ សូមឯកឧត្តមមេត្តាទានជ្រាប។ដោយសុខគា

