កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តការងារបន្ត របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី÷នាថ្ងៃសុក្រ ១២កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ លោក ខឹម ចាន់ផល ប្រធានក្រុមប្រឹក្សាស្រុក លោក សាន គឹមអ៊ាប អភិបាល នៃគណៈអភិបាលស្រុក បានអញ្ជេីញមន្ត្ត្រីចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តការងារបន្ត របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឈួន វិន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី។

 

កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី លោក លោកស្រី អភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកនាយក លោកនាយករងរដ្ឋបាលខេត្ត ប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត លោក លោកស្រី នាយក នាយិកាទីចាត់ការ និងអង្គភាពចំណុះឱ្យរដ្ឋបាលខេត្ត លោកប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនទ្វេភាគីទាំង៣ ប្រធានក្រុមប្រឹក្សាក្រុង ស្រុក លោកអភិបាល អភិបាលរងក្រុង ស្រុក លោកអធិការក្រុង ស្រុក មេឃុំ ចៅសង្កាត់ និងមេប៉ុស្តិ៍នគរបាលរដ្ឋបាល។ កិច្ចប្រជុំបានប្រព្រឹត្តទៅនៅសាលប្រជុំមិត្តភាពរដ្ឋបាលខេត្តមណ្ឌលគិរី

Leave a Reply

Your email address will not be published. Required fields are marked *