រដ្ឋបាលខេត្តក្រចេះដែលឆ្លើយតបទាន់ពេលវេលា និងព័ត៌មានដែលរកឃើញភាពមិនប្រក្រតីនៃការដេញថ្លៃគម្រោងមូលនិធិឃុំកន្ទួតស្រុកចិត្តបុរី កាលពីថ្ងៃទី ១២ខែសីហាឆ្នាំ ២០២៦

ខេត្តក្រចេះ÷រដ្ឋបាលខេត្តក្រចេះ សូមជម្រាបជូនសាធារណៈជន និងបងប្អូនប្រជាពលរដ្ឋ ជ្រាបថា រដ្ឋបាលខេត្តក្រចេះ បានសម្រេចផ្អាកគម្រោងដែលបានដាក់ឱ្យដេញថ្លៃគម្រោងមូលនិធិ ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ លើគម្រោងសាងសង់ផ្លូវបេតុងអាមេប្រវែង ០.២៨៤ គីឡូម៉ែត្រ ទទឹង៥ម៉ែត្រ កម្រាស់បេតុង១៥០ មីលីម៉ែត្រ។តម្លៃប៉ាន់ស្មាន១៦១.៥៧៩.៣៥៨រៀល។ដែលក្រុមហ៊ុន វេង លាប ដេញឈ្នះនោះ ជាបណ្ដោះអាសន្ននិងធ្វើការស្រាវជ្រាវបន្ត ព័ត៌មានជាក់លាក់និងជម្រាបជូននៅពេលក្រោយ។

Leave a Reply

Your email address will not be published. Required fields are marked *