រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នឹងបណ្ដេញចេញពីអង្គភាព នូវ មន្ដ្រីចំណុះក្រសួងមហាផ្ទៃរូបណា ដែលផឹកស៉ីស្រវឹងហើយបង្កគ្រោះថ្នាក់ចរាចរណ៍ ឬបង្កភាពអសីលធម៌សន្តិសុខនៅក្នុងសង្គម។

ភ្នំពេញ)៖បើយោងតាមអ្នកនាំពាក្យ ក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈមន្ត្រីនគរបាលជាតិ ក្រៅពីការបង្ករគ្រោះ ថ្នាក់ចរាចរណ៍ មន្ត្រីទាំង៣ប្រភេទចំណុះអោយក្រសួងមហាផ្ទៃ រួមមាន មន្ដ្រីនគរបាលជាតិ មន្ដ្រីរដ្ឋបាលស៉ីវិល និងមន្ដ្រីពន្ធនាគាររូបណា ដែលទទួលទានគ្រឿង ស្រវឹងហើយទៅបង្កបញ្ហាដល់អ្នកដទៃ ឬបង្កភាពអសីលធម៌ក្នុងសង្គមតាមទីសាធារណៈ ក៏ប្រឈមនឹងការបណ្ដេញចេញពីក្របខ័ណ្ឌដូចគ្នា។

ហើយដូចគ្នា មន្ដ្រីទាំង៣ប្រភេទនេះ បើសិនជាទទួលទានគ្រឿងស្រវឹង ហើយទៅរករឿងអ្នកដទៃ ទៅបង្កភាពអសីលធម៌ក្នុងសង្គមតាមទីសាធារណៈនានា គឺការប្រឈមមុខការបណ្ដេញចេញពីក្របខ័ណ្ឌដូចគ្នា ដោយមិនទាន់គិតពីការទទួល ខុសត្រូវផ្សេងៗផងដែរ»

Leave a Reply

Your email address will not be published. Required fields are marked *