កិច្ចលទ្ធកម្មប្រកួតប្រជែងដេញថ្លៃនិងបើកស្រោមសំបុត្រឆ្នាំ២០២៦

កំពង់ធំ÷នៅសាលាឃុំកកោះស្រុក សន្ទុក ខេត្តកំពង់ធំ មានបើកកិច្ចប្រជុំគម្រោងដាក់ឲ្យដេញថ្លៃស្ថាបនាសាងសង់ផ្លូវបេតុង ១គម្រោង) រដ្ឋបាលឃុំ បានរៀបចំកម្មវិធីប្រជុំប្រកួតប្រជែង ទទួលសំណើដេញថ្លៃ និងបើកស្រោមសំបុត្រនាថ្ងៃទី៤ ខែ តុលា ឆ្នាំ២០២៦ នៅវេលាម៉ោង ៩:០០ នាទីព្រឹក។

– ទីកន្លែងប្រជុំទទួលសំណើដេញថ្លៃនៅសាលាឃុំកកោះ ក្នុងកម្មវិធីប្រជុំនេះយើងមានឃើញការចូលរួមដោយលោកខាត់ ញ៉េស អភិបាលរងស្រុកសន្ទុកលោក ខៀវប៉ាង នាយកទីចាត់ការផែនការនិងវិនិយោគខេត្តកំពង់ធំ។លោកមេឃុំ ចាប ធីន ជាប្រធានលទ្ធកម្មឃុំមន្ត្រីគាំទ្របច្ចេកទេសស្រុកស្មៀនក្រុមប្រឹក្សាបងប្អូនប្រជាពលរដ្ឋ។និងអ្នកសារព័ត៌មានជាច្រើនអង្គភាពផងដែរ។គម្រោង សាងសង់ផ្លូវបេតុងអាមេ

១ខ្សែប្រវែង៤៥០.ម. ទទឹង៦ម៉ែត្រ កម្រាស់១៥០មម។ស្មាអមសងខាងផ្លូវ៥០០មម។ការថែទាំ ៦ខែ។តម្លៃប៉ាន់ស្មាន ៣០៣.៦១១.៤៧១រៀល

 

គម្រោងនេះ មានក្រុមហ៊ុនចំនួន ៧ បានចូលរួមដាក់ស្រោមសំបុត្រដេញថ្លៃ តម្លៃទាបជាងគេនៅលេខរៀងទី ៤ ក្នុងចំណោមក្រុមហ៊ុនទាំង ៧

– ជាលទ្ធផលបានទៅអ្នកដេញថ្លៃឈ្មោះ វង់ សុខហេង  ក្រុមហ៊ុនឈ្មោះ វង់ សុខហេង  តម្លៃដេញ ១១៦,០០០,១០០ រៀល ធ្វើឱ្យរដ្ឋបាលឃុំនៅសល់ទឹកប្រាក់ ១៨៧.៦១១.៣៧១រៀល ក្នុងតម្លៃធ្លាក់ចុះខ្ពស់ ៦១.៧៩%ក្រោមតម្លៃប៉ាន់ស្មាន។   ប្រសិនបើប្រាក់នៅសល់រដ្ឋបាលឃុំ នឹងបានចុះកិច្ចសន្យាបន្តឲ្យក្រុមហ៊ុនដែលដេញថ្លៃបាននោះអនុវត្តគម្រោងបន្ថែមរដ្ឋបាលឃុំនិងទទួលបាននៅសមិទ្ធផលបានផ្លូវបេតុងវែងបន្ថែមទៀត។

 

គម្រោងដេញថ្លៃថ្ងៃនេះប្រកបដោយប្រជាធិបតេយ្យ និងតម្លាភាព សុខក្រិត្តភាព យុត្តិធម៌ និងមិនមានការបង្ខិតបង្ខំ រារាំង ពីបុគ្គលស្ថាប័ណ្ណណានោះឡើយ។

 

ក្រោយបញ្ចប់  កម្មវិធីប្រជុំប្រកួតប្រជែងដេញថ្លៃ ប្រធានគណៈកម្មាធិការលទ្ធកម្មបានប្រកាស់ជាផ្លូវការសម្រេចទទួលយកក្រុមហ៊ុនដែលដាក់ដេញថ្លៃតម្លៃទាបខ្ពស់ជាងគេក្រុមហ៊ុន វង់ សុខហេង ជាអ្មកឈ្នះ ។

 

លោកចាប ធីន មេឃុំកកោះ ជាប្រធានលទ្ធកម្មឃុំបានមានមតិលើកឡើង សូមថ្លែងនូវអំណរអរគុណនិងសាទរដោយសេចក្តីរីករាយយ៉ាងក្រៃលែង និងអរគុណដល់ក្រុមហ៊ុនដែលបានចូលរួមប្រកួតប្រជែងដេញថ្លៃដាក់តំលៃធ្លាក់ចុះបានខ្ពស់ ធ្វើឲ្យរដ្ឋបាលឃុំយើងខ្ញុំនិងទទួលបានការសន្សំសំចៃថវិកា និងបានបន្តគម្រោងបន្ថែម និងអនុវត្តន៍ទៅតាមនិតិវិធីនៃកិច្ចលទ្ធកម្ម។

អ្នកតាមដានកិច្ចលទ្ធកម្មគម្រោងនិងពលរដ្ឋ ជុំវិញមូលដ្ឋានក៍សូមសំដែងការសាទរនិងអរគុណដែលទទួលបាននូវសមិទ្ធផលបន្ថែម សង្ឃឹមថារដ្ឋបាលឃុំប្រាក់ដែលនៅសល់នោះនិងប្រកាស់ដេញថ្លៃឡើងវិញតាមប្រព័ន្ធផ្សព្វផ្សាយ គ.ជ.អ.ប ឡើងវិញ ឬបន្តប្រាក់ទាំងនោះប្រគល់ឲ្យក្រុមហ៊ុនចុះកិច្ចសន្យាអនុវត្តគម្រោងបន្ថែមតែម្ដង ក្នុងតម្លៃក្នុងការប្រកួតប្រជែងថ្ងៃនេះ។

អ្វីដែលគួរឱ្យកត់សម្គាល់ក្រុមហ៊ុនទាំងនេះបានដាក់តំលៃដេញថ្លៃធ្លាក់ចុះខ្ពស់ធ្វើឲ្យមហាជនសាធារណជននិងប្រជាពលរដ្ឋនៅជុំវិញមជ្ឈដ្ឋានមានចម្ងល់ ហាក់បី មានអាថ៌កំបាំងអ្វីនៅពីក្រោយខ្នងឬយ៉ាងណា? ពីព្រោះការដេញថ្លៃរបស់ក្រុមហ៊ុនបានដាក់ដេញថ្លៃតម្លៃធ្លាក់ចុះខ្ពស់គួរឱ្យកត់សម្គាល់ ។ វាអាចការអនុវត្តគម្រោងមិនគ្រប់ស្តង់ដារបទដ្ឋានបច្ចេកទេសឬយ៉ាងណា? ប៉ុន្តែក្នុងថ្ងៃនេះដែរ លោក វង់ សុខហេង ដែលអ្នកទទួលការឈ្នះក្នុងការប្រកួតប្រជែងតំលៃទាប បានឡើងប្តាជ្ញាចិត្តនៅចំពោះមុខគណៈកម្មការនិងប្រជាពលរដ្ឋ ថាលោកនឹងធ្វើតាមបទដ្ឋានបច្ចេកទេសឲ្យបានត្រឹមត្រូវ។

ទន្ទឹមនិងនោះប្រសិនបើក្រុមហ៊ុនទទួលបានគម្រោងបន្តក្នុងតម្លៃធ្លាក់ទាបខ្ពស់ដូច្នេះ ប្រជាពលរដ្ឋសូមសំណូមពរដល់ក្រុមហ៊ុនរាល់ការអនុវត្តគម្រោង សូមឱ្យការអនុវត្តប្រកបដោយ មានគុណភាពនិងទៅតាមស្តង់ដាមិងបទដ្ឋានបច្ចេកទេសនៃកិច្ចសន្យា។

ជុំវិញកម្មវិធីប្រជុំប្រកួតប្រជែងដេញថ្លៃគម្រោងថ្ងៃនេះសារព័ត៌មានយើងនិងអ្នកតាមដានកិច្ចលទ្ធកម្មផ្លូវនេះ និងបន្តយកព័ត៌មាននេះដើម្បីជម្រាបជូន។ដល់ថ្នាក់ដឹកនាំជាតិនិងថ្នាក់ក្រោមជាតិឲ្យបានជ្រាបពីបញ្ហាលទ្ធកម្មគម្រោងថ្ងៃនេះ។

អង្គភាពសារព័ត៏មាន គេហទំព័រត្បូងឃ្មុំញូស៌ យើងខ្ញុំនិងជាអ្នកនាំពាក្យជូនរាជរដ្ឋាភិបាល និងជាកញ្ចក់ឆ្លុះបញ្ចាំងជូនសង្គម ដែលកំពង់តាមដាន និងសេចក្តីត្រូវការនៃទុក្ខកង្វល់របស់ប្រជាពលរដ្ឋ និងរាយការជូនថ្នាក់ដឹកនាំជាតិ និងថ្នាក់ដឹកនាំក្រោមជាតិបានជ្រាប !

អង្គភាពយើងខ្ញុំ និងរងចាំទទួលការឆ្លើយតបនិងបកស្រាយពីស្ថាប័នឬបុគ្គលដែលពាក់ព័ន្ធ ដើម្បីធ្វើការកែតម្រូវ ឬ បញ្ជាក់ព័ត៌មានបន្ថែមឲ្យបានត្រឹមត្រូវស្របតាមវិជ្ជាជីវៈរបបធម្មនុញ្ញនៃសារព័ត៌មាន។ 012586505

Leave a Reply

Your email address will not be published. Required fields are marked *