ផ្សាយថ្ងៃទី20ខែកក្តដាឆ្នាំ2026
មណ្ឌលគិរី÷ក្នុងចំណោមក្រុមហ៊ុនចូលរួមដេញថ្លៃចំនួន 4 ក្រុមហ៊ុន នៅឃុំស្រែខ្ទុម ស្រុកកែវសីមាខេត្តមណ្ឌលគីរី កាលពីថ្ងៃទី 14 ខែកក្កដាឆ្នាំ 2026 អ្នកអង្កេតការតាមដានលទ្ធកម្មការដេញថ្លៃ។គឺបានឈ្នះទៅលើសាច់ញាតិឪពុកនិងកូនប្រសារ។1/ផ្លូវបេតុងប្រវែង600 ម៉ែត្រទទឹង5 ម៉ែត្រកម្រាស់ 0.15 មីលីម៉ែត្រតម្លៃប៉ាន់ស្មាន 298.620.000រៀល។អ្នកឈ្នះបានទៅលើក្រុមហ៊ុន ប៊ុនហុងអេចអិន ដែលមានលោកស្រី ស្រ៊ុនសុខរស់ តំណាងអោយក្រុមហ៊ុន ប៊ុន ហុង ជាម្ដាយក្មេក។ក្នុងតម្លៃ 294 000.000លានរៀល។ខណៈក្រុមហ៊ុនខូវ ម៉េង ដែលជាឪពុកក្មេកលោក ប៊ុនហុង។ដាក់ក្នុងតម្លៃ 295 .500.000រៀល។គឺបន្ទាប់បន្សំ។
2/គម្រោង ជួសជុលផ្លូវគ្រោះធម្មជាតិប្រវែង2500ម ទទឹង 5 ម៉ែត្រកម្រាស់ 0.15 មីលីម៉ែត្រ និងដាក់លូទោលកាត់ ផ្លូវមួយកន្លែង។តម្លៃប៉ាន់ស្មាន 54 .512 .625រៀលបានទៅលើក្រុមហ៊ុន ប៊ុនហុង អេចអិន ដោយអ្នកតំណាងក្រុមហ៊ុន ប៊ុនហុង គឺអ្នកស្រី ស្រ៊ុនសុខរស់ជាម្តាយក្មេក ត្រូវជាប្រភរិយារបស់លោកខូវ មេង។ឈ្នះក្នុងតម្លៃ 50. 000.000រៀល។ខណៈក្រុមហ៊ុន ខូវម៉េង ដាក់តម្លៃ53.000.000.រៀល។
ផ្លូវក្រាលគ្រោះក្រហមនិងផ្លូវបេតុង តម្លៃដេញថ្លៃ ស្ទើរតែមិនខុសគ្នា ខណៈអ្នកឈ្នះបានដាក់តម្លៃទាបជាងតម្លៃប៉ាន់ស្មានប្រកិតប្រកើយគ្នាដូចរៀបចំទុកជាមុន ។ ចំណុចនេះបានធ្វើឲ្យមានការសង្ស័យពីសាធារណជនថា តើការដេញថ្លៃនេះពិតជាមានការប្រកួតប្រជែងពិតប្រាកដដែរឬទេ?
អ្វីដែលកាន់តែធ្វើឲ្យមានចម្ងល់ពីរអ្នកតាមដានលទ្ធកម្មឃុំ គឺក្នុងចំណោមអ្នកដេញថ្លៃទាំង 4 ក្រុមហ៊ុន មានក្រុមហ៊ុន 2ដែលត្រូវបានគេលើកឡើងថា ជាក្រុមហ៊ុនសាច់ញាតិឪពុកក្មេកនិងម្តាយក្មេក និងកូនប្រសារ ចូលរួមប្រកួតក្នុងគម្រោងដេញថ្លៃតែមួយ។ ទោះបីជាច្បាប់អនុញ្ញាតឬមិនអនុញ្ញាតក៏ដោយ ក៏សាធារណជននៅតែចង់ដឹងថា តើមានការពិនិត្យអំពីផលប្រយោជន៍ពាក់ព័ន្ធ (Conflict of Interest) ដែរឬទេ?
លើសពីនេះទៅទៀត ក៏មានការលើកឡើងថា ក្នុងអំឡុងពេលបើកស្រោមសំណើដេញថ្លៃ មានការដក និងកែសម្រួលឯកសារនៅចំពោះមុខគណៈកម្មាធិការលទ្ធកម្ម។ ប្រសិនបើការលើកឡើងនេះជាការពិត នោះវាជាបញ្ហាដែលគួរត្រូវបានស៊ើបអង្កេតយ៉ាងម៉ត់ចត់ ព្រោះនីតិវិធីដេញថ្លៃកំណត់ឲ្យសំណើទាំងអស់ត្រូវបិទស្រោមសំបុត្រឱ្យបានជិតមុនពេលឡើងប្រកួតប្រជែងដេញថ្លៃជាផ្លូវការ។
សំណួរដែលមហាជនចង់បានចម្លើយគឺ៖
1/ហេតុអ្វីតម្លៃដេញថ្លៃរបស់ក្រុមហ៊ុនទាំង 4ស្ទើរតែដូចគ្នា?
2/តើការចូលរួមរបស់ក្រុមហ៊ុនដែលមានទំនាក់ទំនងគ្រួសារ ស្របតាមនីតិវិធីដែរឬទេ?
3/តើមានការអនុញ្ញាតឲ្យដក ឬកែប្រែឯកសារក្រោយបិទស្រោមសំបុត្រដេញថ្លៃដែរឬទេ?
4/តើគណៈកម្មាធិការលទ្ធកម្មបានអនុវត្តនីតិវិធីដូចគ្នាចំពោះអ្នកដេញថ្លៃទាំងអស់ឬទេ?
បើគ្រប់យ៉ាងប្រព្រឹត្តទៅត្រឹមត្រូវ ស្ថាប័នពាក់ព័ន្ធគួរបង្ហាញភស្តុតាង និងបំភ្លឺជាសាធារណៈ ដើម្បីបំបាត់មន្ទិលសង្ស័យ។ ប៉ុន្តែបើរកឃើញភាពមិនប្រក្រតី អាជ្ញាធរមានសមត្ថកិច្ចគួរចាត់វិធានការតាមច្បាប់ ដើម្បីការពារផលប្រយោជន៍រដ្ឋ និងថវិការបស់ប្រជាពលរដ្ឋ។
អង្គភាពសារព័ត៌មានយើងខ្ញុំ សូមអំពាវនាវឱ្យអាជ្ញាធរពាក់ព័ន្ធ និងស្ថាប័នត្រួតពិនិត្យ ចុះពិនិត្យស្រាវជ្រាវករណីនេះដោយឯករាជ្យ និងប្រកបដោយតម្លាភាព ជាពិសេសលោកកុយ រតនា ប្រធានផែនការនិងវិនិយោគខេត្តមណ្ឌលគិរី និងលោក គង់គឹម នីអភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី។សូមមេត្តាទានជ្រាបនិងដាក់មន្ត្រីក្រោមឱវាទចុះអធិការកិច្ចលើករណីលទ្ធកម្មនេះផងទាន។
ដើម្បីផ្តល់ចម្លើយច្បាស់លាស់ជូនសាធារណជន និងរក្សាទំនុកចិត្តលើប្រព័ន្ធលទ្ធ
កម្មសាធារណៈ៕
