ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានអញ្ជើញប្រកាសចូលកាន់មុខតំណែងឯកឧត្តម គង់ គឹមនី ជា អភិបាលខេត្តមណ្ឌលគិរី និងលោក ជា ចិត្រា ជាស្នងការនគរបាលខេត្តមណ្ឌលគិរី..

ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ។

ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ឈួន វិន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី ឯកឧត្តម សមាជិករដ្ឋសភា តំណាងរាស្ត្រមណ្ឌលមណ្ឌលគិរី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គស្នងការ អគ្គស្នងការរង អគ្គនាយកអគ្គនាយករង អគ្គលេខាធិការ អគ្គលេខាធិការរង អគ្គាធិការ អគ្គាធិការរង ឯកឧត្តម មេបញ្ជាការយោធភូមិភាគទី១ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តទាំង៣ ដែលនៅជាប់ព្រំប្រទល់ខេត្ត ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរង នៃគណៈអភិបាលខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី និងអាជ្ញាធរមូលដ្ឋានជាច្រើនរូប ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី។

សូមបញ្ជាក់ថា ក្នុងពិធីប្រកាសចូលកាន់មុខតំណែងឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី រួមមាន ឯកឧត្តម គង់ គឹមនី អភិបាលរងខេត្តក្រចេះ ត្រូវបានតែងតាំង ជាអភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី ជំនួសឯកឧត្តម ថង សាវុន ទៅជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោកវរសេនីយ៍ឯក ជា ចិត្រា នាយការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវបានតែងតាំង ជាស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ជំនួសលោកឧត្តមសេនីយ៍ទោ ឡោ សុខា។ក្នុងកម្មវិធីប្រកាសជួលកាន់មុខតំណែងអភិបាលខេត្តនិងស្នងការដ្ឋាននគរបាលខេត្តមណ្ឌល គីរី ប្រកបដោយភាតរះភាពបំផុត។សូមអរគុណ។

Leave a Reply

Your email address will not be published. Required fields are marked *