Skip to content
Monday, June 15, 2026
TBK News
Search
Search
ព័ត៌មានជាតិ
ព័ត៌មានសិល្បះនិងកីឡា
ព័ត៌មានសុខភាពនិងសម្រស់
ព័ត៌មានស៊ើបអង្កេត
ព័ត៌មានសេដ្ឋកិច្ចនិងនយោបាយ
ព័ត៌មានអន្តរជាតិ
Home
ព័ត៌មានជាតិ
Category:
ព័ត៌មានជាតិ
ព័ត៌មានជាតិ
រដ្ឋបាលខេត្តមណ្ឌលគិរី អនុញ្ញាតិឱ្យក្រុមការងារសមាគមសហព័ន្ធ យុវជនសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រចាំខេត្តមណ្ឌលគិរី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ..
1 day ago
tbknews
No Comments
ព័ត៌មានជាតិ
សម្តេច ម៉ែន សំអន អញ្ជើញបើកពិធីពិព័រណ៍ទុរេនខេត្តត្បូងឃ្មុំ ឆ្នាំ២០២៦ ព្រមទាំងជំរុញឱ្យពង្រឹងការត្រួតពិនិត្យគុណភាពទំនិញនាំចូល ដើម្បីការពារសុខភាពពលរដ្ឋ…
2 days ago
tbknews
No Comments
ព័ត៌មានជាតិ
កម្លាំងនគរបាល ក្រុងសែនមនោរម្យ បានបើកប្រតិបត្តិការឡោមព័ទ្ធ និងបង្ក្រាបសំបុកលាក់ខ្លួនប្រើប្រាស់គ្រឿងញៀនមួយកន្លែង
2 days ago
tbknews
No Comments
ព័ត៌មានជាតិ
រូបភាពនៅកណ្តាលកិច្ចប្រជុំដេញថ្លៃ! តើគណៈកម្មាធិការមានឃើញទេ ឬធ្វើមិនឃើញ ពីភាពមិនប្រក្រតីកើតឡើងផ្ទុយពីច្បាប់ដូច្នេះ? ផ្សាយថ្ងៃទី ១២ ខែមិថុនាឆ្នាំ ២០២៦
3 days ago
tbknews
No Comments
ព័ត៌មានជាតិ
បាទ ជម្រាបសួរប្រិយមិត្តនិងមិត្តទូរទស្សនិកជនជាទីគោរពរាប់អាន។ជួបគ្នាសារជាថ្មីទៀតហើយ ថ្ងៃនេះសូមជូនព័ត៌មាននៅខេត្តកំពង់ធំ។រូបភាពនៅកណ្តាលកិច្ចប្រជុំដេញថ្លៃ! តើគណៈកម្មាធិការមានឃើញទេ ឬធ្វើមិនឃើញ ពីភាពមិនប្រក្រតីកើតឡើងផ្ទុយពីច្បាប់ដូច្នេះ? ផ្សាយថ្ងៃទី 12 ខែមិថុនាឆ្នាំ 2026 (ខេត្តកំពង់ធំ) ករណីដំណើរការដេញថ្លៃគម្រោងអភិវឌ្ឍនៅឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ កំពុងធ្វើមហាជន ឆ្ងល់នឹងចាប់អារម្មណ៍និងអ្នកតាមដានការងារលទ្ធកម្មសាធារណៈ បន្ទាប់ពីមានបែកធ្លាយរូបភាព និងព័ត៌មានដែលត្រូវបានគេលើកឡើងថា អាចបង្ហាញពីភាពមិនប្រក្រតីមួយចំនួនក្នុងអំឡុងពេលទទួលសំណើដេញថ្លៃ។នៃគម្រោងផ្លូវក្រួសក្រហមដែលមានតម្លៃប៉ាន់ស្មាន ១៥៥,០២៦,២៩៨រៀល និងមានក្រុមហ៊ុនមកប្រកួតប្រជែងជាច្រើនចូលរួមប៉ុន្តែ ដាក់សំណើដេញថ្លៃប្រកួកប្រជែង មានចំនួន៤ក្រុមហ៊ុនប៉ុណ្ណោះ។ ដែលប្រព្រឹត្តទៅថ្ងៃទី 10 ខែមិថុនាឆ្នាំ 2026 ក្នុងនោះ យើងមានក្រុមហ៊ុន ឃីម រដ្ឋា ដាក់តម្លៃ ១៥១,០០០,០០០រៀល, ក្រុមហ៊ុន ឃី ឃីម តំណាងដោយលោក សួស ប៉ុន ដាក់តម្លៃ ១៥០,៥០០,០០០រៀលក្រុមហ៊ុន វេង ប៊ុន ធឿន ដាក់ក្នុងតម្លៃ១៥១.០០០.០០០.ដូចក្រុមហ៊ុនឃីម.រដ្ឋាដែរ ប៉ុន្តែរក្រុមហ៊ុន ហែល ធានី ដាក់តម្លៃ ១៤៤,០០០,០០០រៀល និងទទួលបានជ័យជំនះជាលទ្ធផលឈ្នះការដេញថ្លៃក្នុងថ្ងៃនេះ។ អ្វីដែលកំពុងធ្វើឱ្យមហាជនមានចម្ងល់ខ្លាំងនោះ គឺរូបភាពដែលក្រុមហ៊ុន ហែល ធានី បើកស្រោមសំបុត្រប្តូរ សំបុត្រ(ប៊ីប)ក្នុងពេលដំណើរការបើកកិច្ចប្រជុំលើសាលាឃុំ ត្រូវបានចែកចាយជាសាធារណៈ និងត្រូវបានអះអាងថា បង្ហាញពីសកម្មភាពពាក់ព័ន្ធនឹងស្រោមសំបុត្រសំណើរដេញថ្លៃនៅក្នុងទីកន្លែងប្រជុំផ្ទាល់។ រូបភាពបែបនេះ បានធ្វើឱ្យសាធារណជនសួរថា ប្រសិនបើមានសកម្មភាពដែលអាចប៉ះពាល់ដល់នីតិវិធីកើតឡើងនៅចំពោះមុខគណៈកម្មការពាក់ព័ន្ធ តើហេតុអ្វីបានជាគ្មានការទប់ស្កាត់ ឬកត់ត្រាជាផ្លូវការភ្លាមៗ? តើតួនាទីរបស់គណៈកម្មការលទ្ធកម្ម និងមន្ត្រីជំនាញនៅឯណា នៅពេលដែលរូបភាពបែបនេះកើតឡើង? ពាក់ព័ន្ធករណីនេះសាព័ត៌មានយើងឆ្លើយឆ្លងជាមួយលោក លោក យ៉េន ហុន មេឃុំប្រាសាទ បានបដិសេដ្ឋជាមួយសារព័ត៌មានថា មិនបានឃើញ មិនបាន ដឹង ខណៈសំនួរមួយកើតឡើងទៀតថា ចុះបើគេប្រព្រឹកបើកស្រោមសំបុត្រលើសាលាឃុំក្នុងពេលបើកកិច្ចប្រជុំដេញថ្លៃនេះ លោក មានដឹងថាច្បាប់បានហាមទេ? ចម្លើយរបស់លោក យ៉េន ហុន ថា អត់មានច្បាប់ហាមទេ។ប្រិយមិត្តនិងមិត្តជាទីគោរពរាប់អាន។បើលោកមេឃុំ។ឆ្លើយយ៉ាងដូច្នេះគាត់ឆ្លើយរួចខ្លួនឬក៏គាត់មិនយល់ពីច្បាប់សៀវភៅភីម (ចប់ហើយៗបងប្អូនបើលោកមេឃុំឆ្លើយបែបនេះ) បើយោងតាមគោលការណ៍លទ្ធកម្មជាធរមាន ឯកសារសំណើដេញថ្លៃត្រូវរៀបចំឱ្យបានគ្រប់គ្រាន់ បិទស្រោមឱ្យបានត្រឹមត្រូវ និងរក្សាការសម្ងាត់រហូតដល់ពេលបើកជាផ្លូវការ។ ដូច្នេះ រាល់សកម្មភាពដែលអាចបង្កឱ្យមានការសង្ស័យលើតម្លាភាពនៃដំណើរការដេញថ្លៃ គឺជាបញ្ហាដែលគណៈកម្មការទទួលបន្ទុកមិនអាចមើលរំលងបានឡើយ។ មហាជនក៏កំពុងដាក់សំណួរទៅកាន់គណៈកម្មការលទ្ធកម្ម មន្ត្រីគាំទ្រគម្រោងស្រុក និងមន្ត្រីជំនាញនៃទីចាត់ការផែនការ និងវិនិយោគខេត្ត ដឹកនាំដោយលោក ខៀវ ប៉ាង ថា តើភាពមិនប្រក្រតីដែលត្រូវបានលើកឡើងទាំងនេះ ត្រូវបានកត់ត្រាក្នុងកំណត់ហេតុកិច្ចប្រជុំដែរឬទេ? តើមានការរាយការណ៍ជូនថ្នាក់ដឹកនាំ ឬបង្កើតគណៈកម្មការពិនិត្យផ្ទៃក្នុងដែរឬទេ? ព្រោះជាទូទៅ ក្នុងដំណើរការលទ្ធកម្មមួយ មានមន្ត្រី និងគណៈកម្មការជាច្រើនជាន់ ចូលរួមត្រួតពិនិត្យ និងឃ្លាំមើលនីតិវិធី។ ដូច្នេះ ប្រសិនបើពិតជាមានសកម្មភាពដែលអាចបង្កឱ្យមានការសង្ស័យដូចដែលរូបភាពបានបង្ហាញមែន នោះសំណួរមិនមែនមានតែទៅលើអ្នកដេញថ្លៃប៉ុណ្ណោះទេ ប៉ុន្តែក៏ទៅដល់អ្នកដែលមានភារកិច្ចត្រួតពិនិត្យ និងធានាឱ្យដំណើរការទាំងមូលប្រព្រឹត្តទៅដោយតម្លាភាពផងដែរ។ មហាជនកំពុងរង់ចាំមើលថា ក្រោយការផ្សព្វផ្សាយព័ត៌មានជាសាធារណៈ តើលោក ខៀវ ប៉ាង និងមន្ត្រីជំនាញពាក់ព័ន្ធ នឹងចេញមុខបំភ្លឺ កោះប្រជុំពិនិត្យ ស្រាវជ្រាវ និងបង្ហាញលទ្ធផលជូនសាធារណជនដែរឬទេ? ឬក៏ករណីដែលកំពុងរងការចោទប្រកាន់នេះ នឹងត្រូវទុកឱ្យស្ថិតក្នុងភាពស្ងៀមស្ងាត់ដដែលឬ? មតិសាធារណៈជាច្រើនយល់ថា ការពិតត្រូវតែត្រូវបានបង្ហាញឱ្យច្បាស់ មិនថាលទ្ធផលចុងក្រោយនឹងបញ្ជាក់ថាមាន ឬមិនមានការរំលោភនីតិវិធីនោះទេ។ ព្រោះអ្វីដែលប្រជាពលរដ្ឋចង់បាន មិនមែនគ្រាន់តែការប្រកាសលទ្ធផលឈ្នះចាញ់ប៉ុណ្ណោះទេ ប៉ុន្តែជាការធានាថា លទ្ធផលនោះកើតចេញពីដំណើរការដែលមានតម្លាភាព យុត្តិធម៌ និងគ្មានមន្ទិលសង្ស័យ។ បាទ ទស្សនិកជនជាទីគោរពរាប់អាន។ ប្រសិនបើការស្រាវជ្រាវរកឃើញថា មានការរំលោភនីតិវិធី ឬភាពខ្វះខាតក្នុងការអនុវត្តតួនាទីត្រួតពិនិត្យពិតប្រាកដ ការអនុវត្តវិធានការតាមច្បាប់ចំពោះគ្រប់ភាគីពាក់ព័ន្ធ គឺជាចំណុចដែលសាធារណជនកំពុងរង់ចាំឃើញ ដើម្បីរក្សាកិត្តិយសនៃប្រព័ន្ធលទ្ធកម្ម និងទំនុកចិត្តរបស់ប្រជាពលរដ្ឋលើស្ថាប័នរដ្ឋ៕ខ្ញុំបាទសុខគា នាយការផ្សាយគេហទំព័រត្បូងឃ្មុំញូស៌សូ
3 days ago
tbknews
No Comments
ព័ត៌មានជាតិ
ក្រុមហ៊ុនជួន ម៉ានីតា ត្រូវបានមហាជនរិះគន់ចំៗថា អនុវត្តគម្រោងសាងសង់ផ្លូវបេតុងអាមេ ទុកការដ្ឋានចោល.ពាក់កណ្ដាលការយ៉ាងដូច្នេះទៅវិញ…
5 days ago
tbknews
No Comments
ព័ត៌មានជាតិ
រដ្ឋបាលខេត្តត្បូងឃ្មុំ. បន្តចុះបង្ក្រាបបទល្មើសបច្ចេកវិទ្យា (Online Scams) និងការស្នាក់នៅខុសច្បាប់ ឃាត់ខ្លួនជនបរទេស ២៣នាក់ នៅស្រុកពញាក្រែក…
1 week ago
tbknews
No Comments
ព័ត៌មានជាតិ
ក្រោមការដឹកនាំចង្អុលបង្ហាញពីឯកឧត្តម គង់ គឹមនី អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ថ្ងៃអង្គារ ២រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ «កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានចុះធ្វើរដ្ឋបាលចំហរលើទីតាំង ជនបរទេសស្នាក់នៅប្រមូលផ្ដុំ សង្ស័យជាមុខសញ្ញាប្រព្រឹត្តបទល្មើស Online Scams» វេលាម៉ោង ៩:២៦នាទីព្រឹក កម្លាំងផែនការងារជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ទៀង សៅរតន៍ ស្នងការរងទទួលផែនការងារអន្តោប្រវេសន៍ សហការចូលរួមដោយគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងសែនមនោរម្យ ដឹកនាំដោយលោក មាស ចន្នី អភិបាលរង នៃគណៈអភិបាលក្រុងសែនមនោរម្យ ដោយមានការសម្របសម្រួលនីតិវិធីពី លោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី បានចុះធ្វើរដ្ឋបាលចំហរលើទីតាំងជនបរទេសស្នាក់នៅប្រមូលផ្ដុំ ទីតាំង រីស៊ត គុជសារ ស្ថិតនៅភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ ជាលទ្ធផល៖ រកឃើញជនបរទេសសរុបចំនួន ៣០នាក់ ស្រីចំនួន ២នាក់ ស្មើនឹង ១សញ្ជាតិ (ចិន) ក្នុងនោះដែរ រកឃើញជនបរទេសក្នុងទីតាំងចំនួន ១៧នាក់ ស្រីចំនួន ១នាក់ និងបន្តរកឃើញ (ដេញប្រផាប់ចាប់ប្រភីង) ជនបរទេសដែលរត់ចេញពីទីតាំងរីស៊តចំនួន ១៣នាក់ ស្រីចំនួន ១នាក់។ ធ្វើការឆែកឆេរ និងចាប់យកវត្ថុតាងរួមមាន៖ កុំព្យូទ័រ Laptop ចំនួន ២គ្រឿង, ទូរស័ព្ទដៃចំនួន ១២គ្រឿង, IPad ចំនួន ២គ្រឿង, គ្រែដេក (២ជាន់) និងកៅអីមួយចំនួនរក្សាទុកក្នុងឃ្លាំងចំនួន ២ និងលិខិតឆ្លងដែនចំនួន ៣០ក្បាល (ផុតសុពលភាពទិដ្ឋាការ ១)។ យោងតាមការត្រួតពិនិត្យលើទីតាំង និងវត្ថុតាងជាក់ស្តែង កម្លាំងសមត្ថកិច្ចជំនាញ សន្និដ្ឋានថា ជនជាតិចិនចំនួន ៣០នាក់ ស្រីចំនួន ២នាក់ ជាមុខសញ្ញាសង្ស័យប្រព្រឹត្តបទល្មើស Online Scams ដែលចាកចេញពីកន្លែងណាមួយមកសម្ងំលាក់ខ្លួននៅ រីសត ឈ្មោះ គុជសារ។ បច្ចុប្បន្នជនជាតិចិនទាំង ៣០នាក់ ស្រី ២នាក់ រួមនឹងវត្ថុតាងមួយចំនួន បានបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដើម្បីបន្តនីតិវិធី។
2 weeks ago
tbknews
No Comments
ព័ត៌មានជាតិ
រដ្ឋបាលខេត្តត្បូងឃ្មុំ ប្រារព្ធទិវាកុមារអន្តរជាតិ និងទិវាប្រឆាំងពលកម្មកុមារ ក្រោម អធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត
2 weeks ago
tbknews
No Comments
ព័ត៌មានជាតិ
ក្រោយពីប្រកាសកាន់មុខតំណែងជាអភិបាលខេត្តមណ្ឌលគិរី។រួចមក។ឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីពង្រឹងកិច្ចសហការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស Online Scams នៅក្នុងខេត្តមណ្ឌលគិរី
2 weeks ago
tbknews
No Comments
Posts pagination
1
2
…
6
Next