ឃាត់ ខ្លួនស្នងការរង អធិការ អធិការរង មន្រ្តីនគរបាល និងមន្រ្តីអាវុធហត្ថជាង៣០នាក់នៅខេត្តកំពត ដែលគប់គិតគ្នា(កាត់សៀល)ចូលលួចសម្ភារក្នុងកាស៊ីណូនៅព្រែកចាក ក្រោយបង្ក្រាប Scam!online

ខេត្តកំពត÷លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បញ្ជាក់ថា ស្នងការដ្ឋាននគរបាលខេត្តកំពត ពិតជាបានចាប់ខ្លួនមន្ត្រីទាំងអស់នោះពិតមែន ក៏ប៉ុន្តែស្នងការដ្ឋាននគរបាលខេត្តកំពតមិនទាន់បានផ្សព្វផ្សាយពីព្រោះកំពុងបន្តនិតិវិធី ។ លោកបានបញ្ជាក់លើបណ្តាញសង្គមហ្វេសប៊ុករបស់លោកនៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦នេះ។

យោងតាមប្រភពព័ត៌មាន បានឱ្យដឹងថា ស្នងការរងនគរបាលខេត្តកំពតទទួលការងារព្រំដែន អធិការនគរបាល អធិការរង មេបញ្ជាការវរការពារព្រំដែន មន្រ្តីនគរបាល និងមន្រ្តីអាវុធហត្ថជាង ៣០នាក់នៅខេត្តកំពត ត្រូវបានចាប់ខ្លួន ក្រោយពួកគេគប់គិតគ្នាកាត់សៀលចូលលួចសម្ភារ ដែលជាវត្ថុតាងក្នុងកាស៊ីណូនៅតំបន់ព្រែកចាក ក្រោយបង្ក្រាប Scam Online កាលពីពេលកន្លងទៅ។

Screenshot

Leave a Reply

Your email address will not be published. Required fields are marked *