ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃសៅរ៍ ទី១៣ ខែមិថុនា ឆ្នាំ២០២៦រដ្ឋបាលខេត្តមណ្ឌលគិរីដឹកនាំដោយ ឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី រួមទាំងលោក ឧត្តមសេនីយ៍ត្រី ទាវ ចាន់តារា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានអនុញ្ញាតិឱ្យក្រុមការងារសមាគមសហព័ន្ធ យុវជនសេដ្ឋកិច្ចកម្ពុជា ដឹកនាំដោយលោក ហ៊ុំ ប៊ុនថន ប្រធានយុវជនសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រចាំខេត្តមណ្ឌលគិរី តំណាងដ៏ខ្ពង់ខ្ពស់ លោក សុខហេង សុម៉ាលី ជាអនុប្រធានដឹកនាំក្រុមការងារ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងជាអនុប្រធានសមាគមសហព័ន្ធ អាជីវករ សេដ្ឋកិច្ចកម្ពុជារាជធានី/ខេត្ត លោក មួន ស៊ីឡុង អនុប្រធាន និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក អភិបាលរងខេត្ត លោក នាយករដ្ឋបាលខេត្ត នៅសាលបដិសណ្ឋារកិច្ច សាលប្រជុំសាលាខេត្តមណ្ឌលគិរី។
លោក ហ៊ុំ ប៊ុនថន ប្រធានយុវជនសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រចាំខេត្តមណ្ឌលគិរី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ សាកសួរសុខទុក្ខ និងចូលរួមអបអរសាទរពីលោក សុខហេង សុម៉ាលី ជាអនុប្រធានដឹកនាំក្រុមការងារ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងជាអនុប្រធាន សមាគម សហព័ន្ធ អាជីវករ សេដ្ឋកិច្ច កម្ពុជារាជធានីខេត្ត ជាពិសេស ឯកឧត្តម ឧកញ៉ា សាស្ត្រាចារ្យ បណ្ឌិត សមូហកៈ ឡីសុភាព ប្រធានសមាគម វិនិយោគិនកម្ពុជា និងជាប្រធានសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា គោរពជូនចំពោះឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី រួមទាំងលោក ឧត្តមសេនីយ៍ត្រី ទាវ ចាន់តារា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តថ្មី។ លោក ហ៊ុំ ប៊ុនថន បញ្ជាក់ថា គោលបំណង ដើម្បីបង្ហាញពីគោលដៅ យុទ្ធសាស្រ្តនានា ក្នុងការចូលរួមកាត់បន្ថយភាពក្រីក្រ តាមរយៈការបង្កើតមុខរបរ ជំនាញ វិជ្ជាជីវៈ ជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
ឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី បានថ្លែងនូវការលើកទឹកចិត្ត និងជំរុញដល់ក្រុមការងារសមាគមសហព័ន្ធ យុវជនសេដ្ឋកិច្ចកម្ពុជា ខេត្តមណ្ឌលគិរី ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន ឫសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីងាយស្រួល ក្នុងការសហការជាមួយអាជីវករ និងប្រជាពលរដ្ឋនៅមូលដ្ឋាន ចៀសវាង មានជនឆបោក ឫ ធ្វើឳ្យប៉ះពាល់ដល់សង្គម។ ឯកឧត្តម បានផ្តល់អនុសាសន៍ ដល់សមាជិក សមាជិកា យុវជនសេដ្ឋកិច្ចក្រៅប្រព័ន្ធ ត្រូវពង្រឹងសាមគ្គីភាព និងសមត្ថភាព និងអនុវត្តផែនការឱ្យបានត្រឺមត្រូវ តាមយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល៕តឃ

