ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគ​របាលខេត្តមណ្ឌល​គិរី។ បានអញ្ជើញ​ជាអធិបតី បើក​កិច្ចប្រជុំបូក​សរុបលទ្ធ​ផលការងារប្រចាំ ខែឧសភា ឆ្នាំ២០​២៦ និងលើកទិសដៅអនុវត្តការងារបន្ត នាខែខាងមុខ…។

មណ្ឌលគិរី÷ដោយអនុវត្តន៍តាមអនុសា​ស​ន៍​ណែនាំដ៏​ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេ​នីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦នេះ លោក ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគ​របាលខេត្តមណ្ឌល​គិរី។ បានអញ្ជើញ​ជាអធិបតី បើក​កិច្ចប្រជុំបូក​សរុបលទ្ធ​ផលការងារប្រចាំ ខែឧសភា ឆ្នាំ២០​២៦ និងលើកទិសដៅអនុវត្តការងារបន្ត នាខែខាងមុខរបស់ស្នង​ការដ្ឋាននគរបាលខេត្តមណ្ឌល​គិរី។ ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោក លោកស្រីស្នង​ការរង លោក​នាយ នាយ​រងការិយាល័យជំនាញ លោកអធិការនគរបាលក្រុងស្រុកទាំង៥ លោកមេ បញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង២ លោកមេប៉ុស្តិ៍ច្រកទ្វារទ្វេ​ភាគីទាំង​៣ និងលោក​នាយប៉ុស្តិ៍នគរ​បាល​រដ្ឋបាលទាំង​២១ ឃុំ សង្កាត់។ ជាកិច្ចចាប់ផ្តើមបើកកិច្ចប្រជុំលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តបានអនុញ្ញតិឲ្យ លោកវរសេ​នីយ៍ឯក ម៉ិញ ឈុន នាយការិយាល័យសរុបផែនការឡើងអានរបាយការណ៍សង្ខេបស្តីពីលទ្ធផលការងារប្រចាំ​ខែឧសភា ឆ្នាំ​២០​២៦​ និងលើកទិស​ដៅអនុវត្តន៍ការងារបន្តនាខែខាងមុខ ។ ទន្ទឹមនិងគ្នានោះផងដែរ លោកស្នងការក៏បានអនុ​ញ្ញាតិឲ្យ លោក​នាយការិយាល័យកិច្ចការប៉ុស្តិ៍លើកឡើងស្តីពីលទ្ធផលការងារ ដែលបានចុះត្រួតពិ​និត្យនៅតាមបណ្ដាប៉ុស្តិ៍នគរបាលតាមបណ្តាអធិការក្រុងស្រុកទាំង៥ សក្តីពីលក្ខណៈសម្បត្តិទាំងប្រាំទៅលើគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព។
-បន្ទាប់មកលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត បានមាន​ប្រសាសន៍បូកសរុបលទ្ធផលការងារប្រចាំខែឧសភា ឆ្នាំ២​០២៦ និងបានដាក់ផែនការទិស​ដៅការងារចាំ​បាច់មួយចំនួន សំរាប់គ្រប់តាមបណ្តាការិយា​ល័យជំនាញនិងតាមបណ្តាអធិការនគរបាលក្រុងស្រុកទាំងប្រាំ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង២១ ឃុំសង្កាត់យកទៅអនុវត្តការ​ងារបន្តនាខែខាងមុខមានដូចខាង​ក្រោម÷
១-លោកស្នងការបានដាក់ផែនការការងារមួយចំនួនឲ្យលោកនាយការិយាល័យទាំងអស់ព្រមទាំងអធិការក្នុងស្រុកទាំង៥ វរសេនាតូចការពារព្រំដែនគោកទាំង២ និងប៉ុស្តិ៍ទាំង២១ ត្រូវធ្វើបច្ចុប្បន្នភាព ត្រួតពិនិត្យកម្លាំងនៅតាមបណ្តាការិយាល័យជំនាញនិងតាមបណ្តាអធិការក្រុងស្រុកនិងវរព្រំដែនឲ្យបានច្បាស់លាស់និងហ្មឺងម៉ាត់ជាទីបំផុត។
២-អធិការនគរបាលក្រុងស្រុកទាំង៥ បន្តជម្រុញឲ្យប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង២១ ឃុំសង្កាត់ត្រូវខិតខំជម្រុញនូវ ការងាររបស់នគរបាលក្នុងសហគមន៍បន្តចុះសហការជាមួយអជ្ញាធរមូល​ដ្ឋានក្នុងការចូលរួមធ្វើវេទិការសាធារណៈនិងលក្ខណ:សម្បត្តិទាំង៥ ស្តីពីគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព នៅតាមបណ្តាមូល​ដ្ឋាន។ ៣-ត្រូវធ្វើបញ្ជីរត្រួតពិនិត្យមន្រ្តីសកម្មនិងការងារ និងត្រួតពិនិត្យទៅលើមន្រ្តីនគរបាលដែលអសកម្មក្នុងការងារអោយបានច្បាស់លាស់ត្រូវមានការលើកទឹកចិត្តនិងផ្តល់រង្វាន់លើកទឹក​ចិត្តដល់មន្រ្តីនគរបាលដែលខិតខំបំពេញការងារជូនអង្គភាពបានល្អ។
៤-ត្រូវខិតខំនិងយកចិត្តទុកដាក់និងផ្តល់ជូនជាថវិកាដល់មន្រ្តីនគរបាលដែលកំពុងសំរាកព្យា​បាល​ជម្ងឺនៅតាមគេហដ្ឋានឬកំពុងសំរាកព្យាបា​លជម្ងឺនៅតាមមន្ទីរពេទ្យ ត្រូវមានការចុះសួសុខ​ទុក្ខលើកទឹកចំពោះមន្រ្តីនគរបាលដែលកំពុងសំរាកព្យាបាលជម្ងឺ។
៥-ត្រូវពង្រឹងបង្ការនិងបង្រ្កាប បទល្មើស ល្បែងសុីសងគ្រប់ប្រភេទ ដោយផ្អែកទៅលើគោលន​យោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព។
៦-ត្រូវយកចិត្តទុកដាក់រាល់ម៉ោង ប្រចាំបញ្ជារឲ្យបានត្រឹមត្រូវតាមវេលាម៉ោងធ្វើការក្នុងគោល​បំណងរក្សាសន្តិសុ​ខសណ្តាប់ធ្នាប់ និងសុវត្ថិ​ភាព​ជូនប្រជាពល​រដ្ឋនៅតាមបណ្តាមូល​ដ្ឋាន។ មុននិង​បញ្ចប់ លោក ឧត្តមសេនីយ៍ទោស្នង​ការ សូមអោយកងកម្លាំងទាំងអស់ទទួលបាននូវសុខ​ភាពល្អ និងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពល: កុំបីឃ្លៀងឃ្លាតឡើយ ៕

Leave a Reply

Your email address will not be published. Required fields are marked *