ផ្សាយចេញថ្ងៃទី២៤ខែមីនា ឆ្នាំ២០២៦
ខេត្តក្រចេះ ៖ ករណី ក្តៅគគុក មួយកំពុងបង្កការភ្ញាក់ផ្អើលក្នុងមូលដ្ឋាន ខណៈមានរូបភាព និងប្រភពព័ត៌មានបែកធ្លាយ បានបង្ហាញពីភាពមិនប្រក្រតីក្នុងដំណើរការដេញថ្លៃគម្រោងមូលនិធិឃុំ សំបុក ស្រុកចិត្របូរី នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦។
ប្រភពបានអះអាងថា ដំណើរការដេញថ្លៃមានភាពរញ៉េរញ៉ៃ មិនប្រកបដោយតម្លាភាព និងត្រូវបានគេសង្ស័យថា មានការចែកចាយ លុយទឹកតែ ជាង២០លានរៀល ដើម្បីបំបាត់ការប្រកួតប្រជែងរបស់ក្រុមហ៊ុនផ្សេងៗ នោះ..ដែលជាអំពើផ្ទុយនឹងច្បាប់ និងគោលការណ៍លទ្ធកម្មសាធារណៈយ៉ាងច្បាស់តែម្តង។
-ក្រុមអ្នករត់ការទឹកតែ ទឹកស្ករ ត្រូវបានចោទថាដើរចរចារលុយក្រោមតុ បង្ខំ ឲ្យក្រុមផ្សេងដកខ្លួនចេញ..
តាមការបង្ហាញពីប្រភព និងភស្តុតាងរូបភាព មនុស្សមួយក្រុម ត្រូវបានគេស្គាល់ថា ជាអ្នកដើរចរចា និងបង្ខិតបង្ខំឲ្យក្រុមហ៊ុនមួយចំនួន មិនឲ្យចូលរួមប្រកួតប្រជែង ដោយផ្តល់លុយជាថ្នូរ។
ក្រុមមនុស្សទាំងនោះត្រូវបានស្គាល់ ឈ្មោះ ស៊ីនួន លន់ធី គាង ប្អូនទួនសុផល នឹងមានការចោទប្រកាន់មួយទៀតថា តំណាងក្រុមហ៊ុនមួយ បានចំណាយប្រាក់២៥លានរៀល ដើម្បីឲ្យក្រុមមនុស្សខាងលើធានាឲ្យខ្លួនឯងឈ្នះក្នុងការដេញថ្លៃ នេះ ដោយមិនអោយដាក់ ប៊ីត ប្រកួតប្រជែងពេញលេញ។
សកម្មភាពបែបនេះ ត្រូវបានអ្នកសង្កេតការណ៍ ចាត់ទុកថា ជា -ល្បិចបិទមាត់ទីផ្សារ- និងបំផ្លាញប្រព័ន្ធដេញថ្លៃសាធារណៈយ៉ាងធ្ងន់ធ្ងរ។
@មានការកែតម្លៃ បន្លំភ្នែក ពីស្មើគ្នា ទៅឈ្នះ ដោយចម្លែក..! នៅក្នុងគម្រោងស្តារអាងធម្មជាតិមួយ មានតម្លៃប៉ាន់ស្មាន ២៤៨.៧៥៨.៨០០លានរៀល ត្រូវបានដាក់ដេញថ្លៃដោយក្រុមហ៊ុន៣។
ប៉ុន្តែអ្វីដែលធ្វើឲ្យមានការសង្ស័យខ្លាំង គឺការកែតម្លៃឯកតា បន្ទាប់ពីបើកសំណើររួច។
_ ក្រុមហ៊ុន២ មានតម្លៃស្មើគ្នា ២៤៥លានរៀល
_ ប៉ុន្តែក្រោយ (កែតម្រូវ) តម្លៃ ក្រុមហ៊ុនមួយ ត្រូវបានបន្ថយទៅ ២៤៤.២០០.០០០រៀល ហើយក្លាយជាអ្នកឈ្នះ
ចំណុចនេះ ត្រូវបានប្រជាពលរដ្ឋ និងអ្នកចូលរួម មើលឃើញថា អាចជាការរៀបចំទុកជាមុន មិនមែនជាការប្រកួតប្រជែង យុត្តិធម៌នោះឡើយ។
+ ការបដិសេធ និងការបំភ្លឺមិនច្បាស់
ពាក់ព័ន្ធ នឹងការចោទប្រកាន់:-
មនុស្សម្នាក់ឈ្មោះ គាង ដែលត្រូវបានចោទថា ជាអ្នកទទួលលុយទឹកតែ ជាង២០លាន បានបដិសេធថា (មិនដឹងរឿង)នេះទេ
ខណៈតំណាងក្រុមហ៊ុនដែលឈ្នះការដេញថ្លៃ លោក សេង គឹមចាំង បានបដិសេធ មិនផ្តល់បទសម្ភាសន៍ ដោយអះអាងថា (រវល់)
ការឆ្លើយតបបែបនេះ មិនបានបំបាត់សំណួររបស់ សាធារណៈទេ ផ្ទុយទៅវិញ កាន់តែធ្វើឲ្យករណីនេះមានភាពងងឹតសូន្យសុងតែម្តង។
!…ក្រុម ការងារអង្គភាពព័ត៌មានយើងខ្ញុំ ស្នើសុំឲ្យអាជ្ញាធរពាក់ព័ន្ធ ធ្វើការស៊ើបអង្កេតជាបន្ទាន់ និងឲ្យបានស៊ីជម្រៅ ព្រោះបញ្ហានេះមិនត្រឹមតែប៉ះពាល់ដល់ថវិការដ្ឋប៉ុណ្ណោះទេ ប៉ុន្តែប៉ះពាល់ដល់ទំនុកចិត្តប្រជាពលរដ្ឋលើប្រព័ន្ធដឹកនាំផងដែរ។
-ប្រសិនបើការចោទប្រកាន់នេះជាការពិត នោះវាគឺជាករណី លួចបន្លំលុយសាធារណៈក្រោមសំបក អភិវឌ្ឍន៍ ដែលមិនអាចអត់ឱនបានឡើយ។ ព្រោះលុយមូលនិធិឃុំសង្កាត់ គឺ រាជរដ្ឋាភិបាល វិភាជន៍ មកសម្រាប់អភិវឌ្ឍន៍ឃុំសង្កាត់ ដើម្បីជីវភាពប្រជាពលរដ្ឋ មិនមែនសម្រាប់ចែកគ្នាក្នុងបន្ទប់សម្ងាត់ទេ!។
ក្រុមការងារអង្គភាពសារព័ត៌មានយើងក្នុងនាម អ្នកសារព័ត៌មានស៊ើបអង្កេតនឹងនាំសារព័ត៌មានផ្សាយជូនដំណឹងដល់ថ្នាក់ដឹកនាំ និងសូមគោរពស្នើសុំដល់ឯកឧត្ដម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលមេត្តា ដាក់អធិការកិច្ច ស៊ើបអង្កេតជុំវិញករណីនេះផងទាន។
សារព័ត៌មានយើងខ្ញុំសូមទទួលការបកស្រាយពីស្ថាប័ន ឬបុគ្គលពាក់ព័ន្ធ ដើម្បីធ្វើការកែតម្រូវ ឬបញ្ជាក់ព័ត៌មានបន្ថែម ប្រសិនបើមានការខុសឆ្គងដោយអចេតនាប្រការណាមួយមិនគ្រប់ជ្រុងជ្រោយនោះ។ tel.0975558008![]()
![]()
![]()
![]()
![]()
![]()
![]()
![]()
![]()


