ក្រុមហ៊ុនជួន ម៉ានីតា ត្រូវបានមហាជនរិះគន់ចំៗថា អនុវត្តគម្រោងសាងសង់ផ្លូវបេតុងអាមេ ទុកការដ្ឋានចោល.ពាក់កណ្ដាលការយ៉ាងដូច្នេះទៅវិញ…

ផ្សាយចេញ
ថ្ងៃ១០មិថុនា២០២៦

ខេត្តមណ្ឌលគិរី÷សូមជម្រាបជូនបងទស្សនិកជន ឲ្យបានជ្រាបថា រឿងក្រុមហ៊ុន ជួន ម៉ានីតា ទុកការដ្ឋានចោលពាក់កណ្ដាលការ កំពុងមានកា ចាប់អារម្មណ៍ បន្ទាប់ពីគម្រោងសាងសង់ផ្លូវបេតុងអាមេ១ខ្សែ ស្ថិតក្នុងភូមិពូរ៉ាដែត ឃុំស្រែអំពូម នៅខេត្តមណ្ឌលគិរី. ក្រោយក្រុមហ៊ុន ជួន ម៉ានីតា ឈ្នះការដេញថ្លៃក្នុងតម្លៃទាបជាងតម្លៃ ប៉ាន់ស្មានយ៉ាងច្រើន ត្រូវបានចោទប្រកាន់ថា អនុវត្តការងារមិនទាន់បានស្ទើរពាក់កណ្តាលផង ប៉ុន្តែបែរជាទុកការដ្ឋានចោល។

សម្រាប់ប្រជាពលរដ្ឋ ការយឺតយ៉ាវមិនមែនជាបញ្ហាតែមួយនោះទេ។ អ្វីដែលធ្វើឱ្យពួកគាត់ហួសចិត្ត គឺការទុកសម្ភារៈ និងគ្រឿងបង្គុំដែកឱ្យហាលថ្ងៃ ហាលភ្លៀង រងការច្រេះចាប់ និងបាត់បង់គុណភាព ដោយមិនឃើញមានការទទួលខុសត្រូវច្បាស់លាស់ពីភាគីក្រុមហ៊ុន។

មហាជនលើកឡើងថា នៅពេលក្រុមហ៊ុនដេញថ្លៃគម្រោងនេះបាន គឺក្រុមហ៊នបានប្តេជ្ញា
ថាអនុវត្តគម្រោងនេះតាមកិច្ចសន្យា គឺសន្យាថាអាចអនុវត្តបានទាន់ពេលវេលា។ ប៉ុន្តែនៅពេលទទួលបានគម្រោងហើយ បែរជាទុកការដ្ឋានចោល បង្កឱ្យការងារជាប់គាំង និងប៉ះពាល់ដល់ផលប្រយោជន៍សាធារណៈ។ នេះមិនមែនជារឿងដែលអាចមើលរំលង ឬដោះស្រាយដោយពាក្យសុំអភ័យទោសប៉ុណ្ណោះទេ។

ពាក់ព័ន្ធករណីនេះ………! អ្វីដែលទទួលបានការកោតសរសើរពីប្រជាពលរដ្ឋនោះ គឺជំហរដ៏ម៉ឺងម៉ាត់របស់លោក ច្រាវ ធ្វេ មេឃុំស្រែអំពូម ដែលជាប្រធានគណៈកម្មាធិការលទ្ធកម្ម លោកបានចេញមុខបញ្ជាក់យ៉ាងច្បាស់ថា ប្រាប់អ្នកសារព័ត៌មានថា ក្រុមហ៊ុនណាដែលមិនគោរពកិច្ចសន្យា ទុកការដ្ឋានចោល និងមិនបំពេញកាតព្វកិច្ចរបស់ខ្លួន ត្រូវតែប្រឈមមុខនឹងវិធានការតាមនីតិវិធីដែលច្បាប់បានកំណត់។

សូមបញ្ជាក់ផងដែរថា លោកមេឃុំ បញ្ជាក់ ត្រូវតែលប់ឈ្មោះ ក្រុមហ៊ុន ជួន ម៉ានីតា ដាក់បញ្ជីខ្មៅ)ពោលគឺមិនឲ្យបន្តសកម្មភាពក្នុងការដេញថ្លៃតទៅទៀតទេ។នេះបើយោងតាមការបញ្ជាក់អះអាងអោយសារព័រត៌មានយើងឲ្យដឹងតាមរយះ ទូរស័ព្ទ កាលពីរសៀលថ្ងៃទី ៨ ខែមិថុនាឆ្នាំ ២០២៦

ជំហររបស់លោកមេឃុំ ត្រូវបានមហាជនទូទៅ មើលឃើញថា ជាគំរូនៃមន្ត្រីដែលហ៊ាននិយាយ ហ៊ានទទួលខុសត្រូវ និងហ៊ានការពារផលប្រយោជន៍រដ្ឋ ដោយមិនបណ្តោយឱ្យគម្រោងសាធារណៈក្លាយជារឿងលេងសើច ឬជាកន្លែងសាកល្បងសមត្ថភាពរបស់អ្នកម៉ៅការមួយចំនួនឡើយ។

ទន្ទឹមនឹងនេះដែរ មហាជនក៏កំពុងរង់ចាំមើលជំហររបស់មន្ត្រីថ្នាក់ខេត្ត និងស្ថាប័នពាក់ព័ន្ធ ជាពិសេសមន្ត្រីដែលមានតួនាទីត្រួតពិនិត្យ និងគ្រប់គ្រងគម្រោងអភិវឌ្ឍន៍ឃុំសង្កាត់នៃខេត្តមណ្ឌលគិរី ថាតើនឹងគាំទ្រការអនុវត្តនីតិវិធី និងគោលការណ៍ច្បាប់ដូចការស្នើរបស់លោកច្រាវ ធ្វេ មេឃុំ ស្រែ អំពូម ដែលជា គណៈកម្មាធិការលទ្ធកម្មដែរឬទេ? ។

ព្រោះសម្រាប់មហាជន មើលឃើញថា ករណីនេះមិនមែនគ្រាន់តែជារឿងក្រុមហ៊ុនមួយនោះទេ ប៉ុន្តែជាការសាកល្បងភាពរឹងមាំនៃការអនុវត្តច្បាប់ របស់ថ្នាក់ដឹកនាំដែលពាក់ព័ន្ធនៃខេត្តមណ្ឌលគិរី។ ប្រសិនបើក្រុមហ៊ុនជួន ម៉ានីតា មិនគោរពកិច្ចសន្យា អាចគេចផុតពីការទទួលខុសត្រូវបាន នោះវានឹងក្លាយជាគំរូដ៏អាក្រក់សម្រាប់គម្រោងជាច្រើនទៀតនាពេលអនាគត។

មហាជនក៏លើកឡើងថា បើមានការពិនិត្យ ឬដោះស្រាយករណីនេះបន្ថែមទៀត ការសម្រេចចិត្តគួរតែផ្អែកលើឯកសារ ភស្តុតាង និងនីតិវិធីជាធរមាន ដោយផ្តោតលើផលប្រយោជន៍សាធារណៈជាចម្បង។ ការអនុវត្តច្បាប់ឱ្យស្មើភាព និងតម្លាភាព គឺជាមូលដ្ឋានគ្រឹះ សម្រាប់រក្សាទំនុកចិត្តរបស់ប្រជាពលរដ្ឋចំពោះការគ្រប់គ្រងគម្រោងរបស់រាជរដ្ឋាភិបាលបានដាក់ជូនឲ្យថ្នាក់ជាតិអនុវត្ត។។

Leave a Reply

Your email address will not be published. Required fields are marked *