ខេត្តត្បូងឃ្មុំ÷នៅសាលាស្រុក តំបែរខេត្តត្បូងឃ្មុំ មានបើកកិច្ចប្រជុំគម្រោងដាក់ឲ្យដេញថ្លៃស្ថាបនាសាងសង់ផ្លូវចំនួន២ខ្សែរ) គឺឃុំត្រពាំងព្រីងនិងឃុំចុងជាច។ក្នុងនោះសាងសង់ផ្លូវបេតុង១ខ្សែរនិងសាងសង់ផ្លូវក្រាលក្រួសក្រហម ១ខ្សែ រដ្ឋបាលឃុំ បានរៀបចំកម្មវិធីប្រជុំប្រកួតប្រជែង ទទួលសំណើដេញថ្លៃ និងបើកស្រោមសំបុត្រនាថ្ងៃទី១៥ ខែ តុលា ឆ្នាំ២០២៦ នៅវេលាម៉ោង ៨:៣០ នាទីព្រឹក។ឈប់ទទួលសំណើរ នៅម៉ោង៨.៤០នាទី។
– ទីកន្លែងប្រជុំទទួលសំណើដេញថ្លៃនៅសាលាស្រុកតំបែរ ក្នុងកិច្ចប្រជុំបើកស្រោមសំបុត្រកិច្ចលទ្ធកម្មនេះ មានការអញ្ជើញចូលរួមជាធិបតី ដោយ លោក ចាបផល្លី.អភិបាលរងស្រុកតំបែរ លោកស៊ឹងគីរីវណ្ឌី នាយកទីចាត់ការផែនការនិងវិនិយោគខេត្តត្បូងឃ្មុំ មេឃុំទាំងពីរជាប្រធានលទ្ធកម្ម ក្រុមប្រឹក្សាស្មៀនមន្ត្រីរបច្ចេកទេស អ្នកទទួលការនិងអ្នកសារព័ត៌មានជាច្រើនផងដែ។ឈ្លាតក្នុងឱកាសនោះលោក ស៊ឹងគិរីវណ្ឌី នាយកទីចាត់ការផែនការវិនិយោខេត្ត បានលើកឡើងថា ក្រុមហ៊ុនទាំងឡាយត្រូវដេញដោយតម្លាភាព និងរកស៊ីឲ្យចំណេញបើមិនចំណេញហើយខាត សុំធ្វើផ្លូវអោយមានគុណភាពនិងត្រូវតាមបទដ្ឋានបច្ចេកទេស។លោក នាយកបញ្ជាក់បន្ថែមថាត្រូវតែដាក់ដែក៨លីជាកំហិត។ពុំនោះទេក្រុមការងារបច្ចេកមិនអាចទទួលយកបាននោះទេ។ជាពិសេសការងារលទ្ធកម្មអាចធ្វើអោយថ្នាក់ឃុំរវល់ឈឺក្បាលមិនខានឡើយ។និងចុងក្រោយរឿងរ៉ាវមកដល់ខាងក្រុមការងាររស់លោកទៀតផង។ដូច្នេះមុននឹងដាក់ស្រោមសំបុត្រដេញថ្លៃអ្នកទទួលការសុំគិតឲ្យបានត្រឹមត្រូវ។ ឃុំចុងជាច គម្រោងដាក់ឲ្យដេញថ្លៃ សាងសង់ផ្លូវបេតុងអាមេ
១ខ្សែប្រវែង០.៤.គ.ម. ទទឹង៥ម៉ែត្រ កម្រាស់១៥០មម។ការថែទាំ ៦ខែ។តម្លៃប៉ាន់ស្មាន ២៦៣.៨៨៨.៥០០រៀល
គម្រោងនេះ មានក្រុមហ៊ុនចំនួន ១៣ ដាក់ស្រោមសំបុត្រេដេញថ្លៃ ដេញថ្លៃ តម្លៃទាបជាងគេនៅលេខរៀងទី ៨ក្នុងចំណោមក្រុមហ៊ុនទាំង ១៣
– ជាលទ្ធផលបានទៅអ្នកដេញថ្លៃឈ្មោះ ហ៊ន់ សោភ័ណ្ឌ តម្លៃដេញ ៨៤.០០០.០០០ រៀល ធ្វើឱ្យរដ្ឋបាលឃុំចុងជាច នៅសល់ទឹកប្រាក់ ១៧៩.៨៨៨.៥០០រៀលក្នុងតម្លៃធ្លាក់ចុះខ្ពស់ ៦៨.១៦%ក្រោមតម្លៃប៉ាន់ស្មាន។ ប្រសិនបើប្រាក់នៅសល់រដ្ឋបាលឃុំ នឹងបានចុះកិច្ចសន្យាបន្តឲ្យក្រុមហ៊ុនដែលដេញថ្លៃបាននោះអនុវត្តគម្រោងបន្ថែមរដ្ឋបាលឃុំនិងទទួលបាននៅសមិទ្ធផលបានផ្លូវបេតុងវែងបន្ថែមទៀត។គម្រោងសាងសង់ផ្លូវក្រាលគ្រួសធម្មជាតិក្នុងឃុំត្រពាំងព្រីងមានក្រុមហ៊ុនដាក់ស្រោមសំបុត្រប្រកួតប្រជែងដេញថ្លៃចំនួន១១ក្រុមហ៊ុន។ក្រុមហ៊ុនដេញក្នុងតម្លៃទាបជាងគេនៅលេខរៀងទី១នៅចំណោមអ្នកដេញថ្លៃ ១១ ក្រុមហ៊ុន។បានលើក្រុមហ៊ុន ឡេងស៊ាង ហុង ក្នុងតម្លៃដេញ ៥៩.៧៣០.០០០រៀលធ្វើឲ្យរដ្ឋបាលឃុំត្រពាំងព្រីងនៅសល់ទឹកប្រាក់២០៩.៦៩៧.១០០រៀល។ធ្លាក់ចុះភាគរយខ្ពស់៧៧%៨៣ក្រោមតម្លៃប៉ាន់ស្មាន។
គម្រោងដេញថ្លៃទាំងពីរឃុំថ្ងៃនេះប្រកបដោយប្រជាធិបតេយ្យ និងតម្លាភាព សុក្រិតភាព យុត្តិធម៌ និងមិនមានការបង្ខិតបង្ខំ ឬរារាំង ពីបុគ្គលស្ថាប័ណ្ណណានោះឡើយ។
ក្រោយបញ្ចប់ កម្មវិធីប្រជុំប្រកួតប្រជែងដេញថ្លៃ ប្រធានគណៈកម្មាធិការលទ្ធកម្មបានប្រកាស់ជាផ្លូវការសម្រេចទទួលយកក្រុមហ៊ុនដែលដាក់ដេញថ្លៃតម្លៃទាបខ្ពស់ជាងគេក្រុមហ៊ុន ដេញផ្លូវបេតុងអាមេគឺក្រុមហ៊ុន ហ៊ន់សោភ័ណ្ឌ ជាអ្មកឈ្នះ ។ចំណែកផ្លូវក្រាលគ្រួសក្រហមបានទៅលើក្រុមហ៊ុន ឡេង ស៊ាង ហុងជាអ្នកឈ្នះមានសិទ្ធក្នុងការអនុវត្តសាងសង់ផ្លូវ។
លោកឃុំទាំងពីរ ជាប្រធានលទ្ធកម្មឃុំមានមតិ សូមថ្លែងនូវអំណរអរគុណនិងសាទរដោយសេចក្តីរីករាយយ៉ាងក្រៃលែង និងអរគុណដល់ក្រុមហ៊ុនដែលបានចូលរួមប្រកួតប្រជែងដេញថ្លៃដាក់តំលៃធ្លាក់ចុះបានខ្ពស់ ធ្វើឲ្យរដ្ឋបាលឃុំយើងខ្ញុំនិងទទួលបានការសន្សំសំចៃថវិកា និងបានបន្តគម្រោងបន្ថែម ឬ អនុវត្តន៍ទៅតាមនិតិវិធីនៃកិច្ចលទ្ធកម្ម។ប្រាក់នៅសល់នោះបន្តធ្វើការផ្សព្វផ្សាយតាមប្រព័ន្ធថ្នាក់ជាតិ.គជ អ ប នៅពេលក្រោយទៀត។ខ្ញុំបាទសុខគា រាយការ




