មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ បើកវគ្គបណ្តុះបណ្តាល «ជំនាញសរសេរព័ត៌មានឆ្លាតវៃក្នុងយុគសម័យឌីជីថល» ប្រើប្រាស់បញ្ញាសិប្បនិម្មិត AI

ត្បូងឃ្មុំ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ លោក ធីន ស៊ីថាច ប្រធានមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ជំនាញសរសេរព័ត៌មានឆ្លាតវៃក្នុងយុគសម័យឌីជីថល» ដែលរៀបចំឡើងនៅសាលប្រជុំមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ ដើម្បីពង្រឹងចំណេះដឹង និងជំនាញដល់អ្នកចូលរួមពាក់ព័ន្ធនឹងការងារសរសេរ និងផលិតព័ត៌មានក្នុងបរិបទបច្ចេកវិទ្យាឌីជីថល នៅសាលប្រជុំមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ ព្រមទាំងមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យារបស់មន្ទីរជាច្រើនរូប។

ក្នុងឱកាសនោះ លោក ធីន ស៊ីថាច បានលើកឡើងពីសារៈសំខាន់នៃការបណ្តុះបណ្តាលជំនាញសរសេរព័ត៌មាន ជាពិសេសក្នុងសម័យដែលបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) កំពុងមានតួនាទីកាន់តែសំខាន់ក្នុងការផលិត និងផ្សព្វផ្សាយព័ត៌មាន។ លោកបានជំរុញឱ្យអ្នកចូលរួមខិតខំសិក្សា ស្វែងយល់ និងអនុវត្តជាក់ស្តែង ដើម្បីពង្រឹងសមត្ថភាពសរសេរព័ត៌មានឱ្យមានភាពត្រឹមត្រូវ ច្បាស់លាស់ ខ្លីខ្លឹម និងមានប្រភពច្បាស់លាស់។

លោកក៏បានសង្កត់ធ្ងន់លើការយកចិត្តទុកដាក់ចំពោះខ្លឹមសារព័ត៌មាន ការប្រើប្រាស់ភាសាខ្មែរឱ្យបានត្រឹមត្រូវ ការពិនិត្យអក្ខរាវិរុទ្ធ និងការប្រើប្រាស់បច្ចេកវិទ្យា និងឧបករណ៍ទំនើបប្រកបដោយការទទួលខុសត្រូវ។ ជាពិសេស ការប្រើប្រាស់ AI គួរតែជាឧបករណ៍ជំនួយដល់ការងារ មិនមែនជំនួសការពិនិត្យ និងការទទួលខុសត្រូវរបស់អ្នកសារព័ត៌មានឡើយ។ លោកប្រធានមន្ទីបានបន្ថែមថា ជាប្រវត្តិសាស្រ្តលើកទី១សម្រាប់មន្ទីព័ត៌មានខេត្តត្បូងឃ្មុំដែរបើកវគ្គបណ្តុះបណ្តាលស្តីពី «ជំនាញសរសេរព័ត៌មានឆ្លាតវៃក្នុងយុគសម័យឌីជីថល»។

តាមកម្មវិធី វគ្គបណ្តុះបណ្តាលបានផ្តោតលើប្រធានបទសំខាន់ៗ ដោយមាន លោក ជឿន សុធន ជាគ្រូឧទ្ទេស បង្ហាញអំពីការសរសេរព័ត៌មាន និង ទម្រង់សរសេរព័ត៌មាន 5W1H ព្រមទាំងការអនុវត្តសរសេរអត្ថបទដោយប្រើទម្រង់ 5W1H។ ចំណែក លោក យ៉ាន យាត បានធ្វើបទបង្ហាញស្តីពី ជំនាញសរសេរអត្ថបទដោយប្រើ AI និងការសិក្សាឧបករណ៍/App ដែលពាក់ព័ន្ធនឹ ងការងារសារព័ត៌មាន។

វគ្គបណ្តុះបណ្តាលនេះក៏មានការអនុវត្តជាក់ស្តែង ការកែសម្រួលអត្ថបទ និងការកែអក្ខរាវិរុទ្ធ ដើម្បីឱ្យអ្នកចូលរួមអាចយកចំណេះដឹងទៅប្រើប្រាស់ក្នុងការងារសរសេរ និងផលិតព័ត៌មានប្រកបដោយគុណភាព ប្រសិទ្ធភាព និងស្របតាមតម្រូវការនៃសារព័ត៌មានក្នុងយុគសម័យឌីជីថល។

អត្ថបទដោយ៖ ហេង វិ​ច្ឆិកា
រូ

Leave a Reply

Your email address will not be published. Required fields are marked *