ខេត្តត្បូងឃ្មុំ÷ នៅសាលាឃុំឈូក ស្រុកក្រូចឆ្មាខេត្តត្បូងឃ្មុំ នាថ្ងៃទី ១០ខែសីហាឆ្នាំ ២០២៦ មានបើកកិច្ចប្រជុំលទ្ធកម្មគម្រោងដាក់ឲ្យដេញថ្លៃប្រកួតប្រជែងមាន២គម្រោង។ក្នុងកិច្ចប្រជុំនោះមានការចូលរួមប្រធានគណៈកម្មការឃុំឈូកជុំទប់ទី១ស្មៀន ឃុំ ក្រុមប្រឹក្សាឃុំ មន្ត្រីបច្ចេកទេសគាំទ្រស្រុកនិងមន្ត្រីបច្ចេកទេសខេត្ត សមត្ថកិច្ចពាក់ព័ន្ធមួយចំនួនអ្នកទទួលការជាច្រើននាក់និងអ្នកសារព័ត៌មានច្រើនអង្គភាពផងដែរ។
គម្រោងទី ១ដាក់ដេញថ្លៃផ្លូវបេតុងអាមេប្រវែង២៣០ម៉ែត្រ ទទឹង៥ម៉ែត្រ កំរាស់០.១៥មម។តម្លៃប៉ាន់ស្មាន ១៦៦.៤៣៩.៨០០រៀល។មានក្រុមហ៊ុនចំនួន៣មកដាក់ស្រោមសំបុត្រប្រកួតប្រជែងលទ្ធកម្មនេះ។
ទី១/ ក្រុមហ៊ុន ហង្ស សុខ គួយ លេខរៀងទី ១ ដេញក្នុងតម្លៃ..១៦៣.០០០.០០០រៀល
ទី ២/.អ្នកដេញថ្លៃ វ៉ាន់សំណាង ឈ្មោះក្រុមហ៊ុន នួន ព្រហ្ម សុធារ៉ា លេខរៀងទី ២ដេញ ក្នុងតម្លៃ ១៦៤.១០០.០០០រៀល។
លេខ រៀងទី ៣/ក្រុមហ៊ុន ស្រ៊ុនលាងស៊ីម ឈ្មោះក្រុមហ៊ុន ស៊្រុនលាងស៊ីម ដេញក្នុងតម្លៃ/១៦៥.៤៨៥០០០រៀល។គណៈកម្មការលទ្ធកម្មប្រកាសទទួលក្រុមហ៊ុនមានតម្លៃទាបជាងគេ។ខណៈតម្លៃប្រកួតប្រជែងបន្ទាប់បន្សំគ្នា ដូចរៀបចំទុកជាមុន ។គម្រោង
ទី២/ ដាក់ឲ្យប្រកួតប្រជែងគម្រោង ឈ្មោះកិច្ចសន្យាសាងសង់ទ្វារទឹក។១កន្លែងដែលមាននិយ័តករ ប្រវែង ៥ម៉ែត្រ.កម្ពស់២ម៉ែត្រនិងស្លាកសញ្ញាគម្រោងមួយកន្លែង។ដែលមានតម្លៃប៉ាន់ស្មាន ៨១.៧៩៥៩០០រៀល។មាន៣ក្រុមហ៊ុនដាក់ស្រោមសំបុត្រប្រកួតប្រជែងដូចផ្លូវបេតុងដែរ។លេខរៀងទី ១ឈ្មោះក្រុមហ៊ុន ហង្ស សុខ គួយ ដេញក្នុងតម្លៃ។៧៩.០០០.០០០រៀល។លេខរៀងទី ២អ្នកដេញថ្លៃ វ៉ាន់សំណាង ឈ្មោះក្រុមហ៊ុននួនព្រហ្មសុធារ៉ា ដេញក្នុងតម្លៃ.៧៩.៨៩០.០០០រៀល។លេខរៀងទី ៣ ក្រុមហ៊ុនស៊្រុន លាងស៊ីម ដេញក្នុងតម្លៃ.៨១.០០០.០០០រៀល។
តម្លៃប្រហាក់ប្រហែលនិងគម្រោងផ្លូវបេតុងដែរ។ហើយម្ចាស់ក្រុមហ៊ុនដេញថ្លៃក៏មានឈ្មោះតែបីក្រុមហ៊ុនខាងលើដដែលជាដដែល។ក្នុងកិច្ចលទ្ធកម្មប្រកួតប្រជែងថ្ងៃនេះឃើញមានតែក្រុមហ៊ុនដាក់ស្រោមសំបុត្រចំនួន ៣ក្រុមហ៊ុនប៉ុណ្ណោះ។ក្រុមអង្កេតការលទ្ធកម្មដាក់សំណួរសួរថាតើមានអ្វីប្លែកបានជាអ្នកទទួលការក្រុមហ៊ុនជាច្រើនមានវត្តមាននៅសាលាឃុំឈូក ហើយមានឈ្មោះតែ៣ក្រុមហ៊ុនប៉ុណ្ណោះដាក់ស្រោមសំបុត្រក្នុងការប្រកួតប្រជែងថ្ងៃនេះ។ ចំណុចនេះបានធ្វើឲ្យមានការសង្ស័យពីសាធារណជនថា តើការដេញថ្លៃនេះពិតជាមានការប្រកួតប្រជែងបែបសាធារណៈដែរឬទេ?
អ្វីដែលកាន់តែធ្វើឲ្យមានចម្ងល់ គឺក្នុងចំណោមអ្នកដេញថ្លៃទាំង ៣ក្រុមហ៊ុន គឺមានឈ្មោះក្រុមហ៊ុនដដែលជាដដែលផ្លូវបេតុងក៏ដូច្នេះ គម្រោង សាងសង់ទ្វារទឹកដូច្នោះដែរ។តើមានអ្វីជាអាថ៌កំបាំង?។ អ្នកតាមដានលទ្ធកម្មមើលឃើញថាអ្នកទទួលការមកជាច្រើនក្រុមហ៊ុនប៉ុន្តែមិនមានដាក់ស្រោមសំបុត្រធ្វើការប្រកួតប្រជែងនោះទេ។តែបើតាមលក្ខន្តិកះ នៃលទ្ធកម្មក្នុងការដេញថ្លៃក្នុងស្រោមសំបុត្របើមានក្រុមហ៊ុនចាប់ពី 3 នាក់ឡើងទៅនឹងទទួលជាផ្លូវការ។លើកលែងតែមាន២ក្រុមហ៊ុនប៉ុណ្ណោះ។ មតិសាធារណជននៅតែចង់ដឹងថា តើមានការពិនិត្យអំពីផលប្រយោជន៍ពាក់ព័ន្ធ (Conflict of Interest) ដែរឬទេ?។។
ប្រសិនបើការលើកឡើងនេះជាការពិត នោះវាជាបញ្ហាដែលគួរត្រូវបានស៊ើបអង្កេតយ៉ាងម៉ត់ចត់ ។
សំណួរដែលមហាជនចង់បានចម្លើយគឺ៖
1/ហេតុអ្វីតម្លៃដេញថ្លៃរបស់ក្រុមហ៊ុនទាំង ៣ ស្ទើរតែដូចគ្នា?
2/តើការចូលរួមរបស់ក្រុមហ៊ុនដែលដែលមានឈ្មោះដូចៗគ្នាថាតើស្របតាមនីតិវិធីដែរឬទេ?
បើគ្រប់យ៉ាងប្រព្រឹត្តទៅត្រឹមត្រូវ ស្ថាប័នពាក់ព័ន្ធគួរបង្ហាញភស្តុតាង និងបំភ្លឺជាសាធារណៈ ដើម្បីបំបាត់មន្ទិលសង្ស័យ។ ប៉ុន្តែបើរកឃើញភាពមិនប្រក្រតី អាជ្ញាធរមានសមត្ថកិច្ចគួរចាត់វិធានការតាមច្បាប់ ដើម្បីការពារផលប្រយោជន៍រដ្ឋ និងថវិការបស់ប្រជាពលរដ្ឋ។
អង្គភាពសារព័ត៌មានយើងខ្ញុំ សូមអំពាវនាវឱ្យអាជ្ញាធរពាក់ព័ន្ធ និងស្ថាប័នត្រួតពិនិត្យ ចុះស្រាវជ្រាវករណីនេះដោយឯករាជ្យ និងប្រកបដោយតម្លាភាព ដើម្បីផ្តល់ចម្លើយច្បាស់លាស់ជូនសាធារណជន និងរក្សាទំនុកចិត្តលើប្រព័ន្ធលទ្ធកម្មសាធារណៈ៕អង្គភាពសារព័ត៌មាន យើងខ្ញុំរង់ចាំធ្វើការកែតម្រូវរាល់ព័ត៌មានដែលកំហុសឆ្គងប្រការណាមួយ។ឬប៉ះពាល់ដល់សិទ្ធិរបស់
បុគ្គលសាម៉ី។សុខ គា
