រូបភាពបែកធ្លាយ នៅពេលបើកកិច្ចប្រជុំ គម្រោងដេញថ្លៃ ថ្លៃនាព្រឹកថ្ងៃទី១៥ខែកក្កដាឆ្នាំ២០២៦កន្លងទៅនេះ លើផ្លូវបេតុងអាមេ នៅឃុំ ក្រង់តេះថា តើគណៈកម្មាធិការលទ្ធកម្មឃុំ មានបានឃើញទេ ឬធ្វើមិនឃើញ ពីភាពមិនប្រក្រតី កើតឡើងផ្ទុយពីច្បាប់យ៉ាងដូច្នេះ?

ផ្សាយថ្ងៃទី ១៩ខែកក្តដាឆ្នាំ ២០២៦

 

មណ្ឌលគិរី÷ ករណីដំណើរការដេញថ្លៃគម្រោងស្ថាបនា ផ្លូវបេតុងនៅសាលាឃុំ ក្រង់តេះ ស្រុកពេជ្រាដា ខេត្ត មណ្ឌលគិរី កំពុងធ្វើអោយមហាជន ឆ្ងល់នឹងចាប់អារម្មណ៌អ្នកតាមដានការងារលទ្ធកម្មសាធារណៈ បន្ទាប់ពីមានបែកធ្លាយរូបភាព និងព័ត៌មានដែលត្រូវបានគេលើកឡើងថា អាចបង្ហាញពីភាពមិនប្រក្រតីមួយចំនួនក្នុងអំឡុងពេលទទួលសំណើដេញថ្លៃ។នៃគម្រោងផ្លូវបេតុងអាមេប្រវែង៥០០មទទឹង៦ម កម្រាស់០.១៥មម.ដែលមានតម្លៃប៉ាន់ស្មាន ៣២៨.២៦២.៥៧៩រៀល នៅភូមិ ពូរ៉ាដេត និងមានក្រុមហ៊ុនមកប្រកួតប្រជែងជាច្រើនចូលរួមប៉ុន្តែ ដាក់សំណើដេញថ្លៃប្រកួកប្រជែង មានចំនួន៤ក្រុមហ៊ុនប៉ុណ្ណោះ។ ដែលប្រព្រឹត្តទៅថ្ងៃទី ១៥ខែកក្កដាឆ្នាំ ២០២៦ ក្នុងនោះ យើងឃើញមានក្រុមហ៊ុន ស៊្រុន លាងស៊ីម ដាក់តម្លៃ ៣១៧ .៥០០,០០០រៀល, ក្រុមហ៊ុន ឈុន លក្ខិណា តំណាងសុវណ្ណលក្ខណាអភិវឌ្ឍន៌ ដាក់តម្លៃ ៣១៨.០០០,០០០រៀល។ក្រុមហ៊ុន ប៊ុន ហុង ដាក់ក្នុងតម្លៃ .៣១៥.០០០.០០០.រៀល។ និងក្រុមហ៊ុន ខូវ វួចនា ដាក់តម្លៃ ៣១៤,០០០,០០០រៀល និងទទួលបានជ័យជំនះជាលទ្ធផលឈ្នះការដេញថ្លៃ។

 

អ្វីដែលកំពុងធ្វើឱ្យមហាជនមានចម្ងល់ខ្លាំងនោះ គឺរូបភាពបែកធ្លាយ ដែលក្រុមហ៊ុន ខូវ មេង បើកស្រោមសំបុត្រ ប្តូរ សំបុត្រ(ប៊ីប)ក្នុងពេលដំណើរការបើកកិច្ចប្រជុំលើសាលាឃុំ ក្រង់តេះនេះ ហើយក្រុមហ៊ុនខូវ មេង ត្រូវបានគេបញ្ជាក់ថាត្រូវជាឪពុកក្មេកលោក អ៊ឹងប៊ុនហុង ហើយអ្នកស្រី ខូវ វួចនា ត្រូវជាភរិយា លោកអ៊ឹង ប៊ុនហុង ។បង្ហាញឲ្យឃើញថាក្រុមហ៊ុន ខូវ មេង កំពុងតែបំពានច្បាប់បណ្ដាលអោយខ្លួនឈ្នះក្រុមហ៊ុនដទៃទៀត។

រូបភាពនេះត្រូវបានចែកចាយជាសាធារណៈ និងត្រូវបានអះអាងថា បង្ហាញពីសកម្មភាពពាក់ព័ន្ធនឹងស្រោមសំបុត្រសំណើរដេញថ្លៃនិងក្រុមសាច់ញ៉ាតិនិងគ្នា នៅក្នុងទីកន្លែងប្រជុំលើសាលាឃុំផ្ទាល់។ រូបភាពបែបនេះ បានធ្វើឱ្យសាធារណជនសួរថា ប្រសិនបើមានសកម្មភាពដែលអាចប៉ះពាល់ដល់នីតិវិធីកើតឡើងនៅចំពោះមុខគណៈកម្មការពាក់ព័ន្ធ តើហេតុអ្វីបានជាគ្មានការទប់ស្កាត់ ឬកត់ត្រាជាផ្លូវការភ្លាមៗ?

 

តើតួនាទីរបស់គណៈកម្មការលទ្ធកម្ម និងមន្ត្រីជំនាញនៅឯណា? នៅពេលដែលរូបភាពបែបនេះកើតឡើង?

 

ពាក់ព័ន្ធករណីនេះ សារព័ត៌មាន យើងឆ្លើយឆ្លងជាមួយលោក លោក ស្រីមេឃុំក្រង់តេះ ម៉ន ចាន់ធី ស្រុកពេជ្រាខេត្តមណ្ឌលគិរី អ្នកស្រីឆ្លើយថា÷ ការដកដូរសន្លឹកប៊ីត ស្រោមសំបុត្រនៅលើសាលាឃុំជាសិទ្ទរបស់អ្មកទទួលការគាត់គ្មានសិទ្ធហាមឃាត់ទេ.នេះមានន័យថាអ្នកស្រីជាប្រធានលទ្ធកម្មឃុំ។មិនបានយល់មិនបានដឹងមិនបាន យល់ពីច្បាប់លទ្ធកម្មឬ ?បើយោងតាមសំណើរដេញថ្លៃក្នុងសេចក្តីប្រកាសរយៈពេល១៥ថ្ងៃស្រោមសំបុត្រមកដល់សាលាឃុំពោលគឺម៉ោងបើកកិច្ចប្រជុំដាក់សំណើដេញថ្លៃ។ត្រូវបិទឲ្យជិតមិនអាចចំហឬដកហូតដូរសន្លឹកប៊ីតនៅលើសាលាឃុំតាមតែអំពើចិត្តនោះបានទេ។ការដកដូរសន្លឹកប៊ីតនៅពេលបើកកិច្ចប្រជុំនេះគឺជាភាពមិនប្រក្រតីដូច្នេះអ្នកអង្កេតការណ៍តាមដាន។ការងារលទ្ធកម្មសង្ស័យថាមានការឃុបឃិតគ្នា។ស្នើឲ្យលោកនាយកទីចាត់ការ។ផែនការនិងវិនិយោគខេត្តនិងមន្ត្រីពាក់ជាពិសេសអភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរីថ្មីសូមលោកចាត់មន្ត្រីក្រោមឱវាទធ្វើការស៊ើបអង្កេតក្នុងករណីនេះ ជាពិសេសជំរាបជូនដល់ឯកឧត្តមអគ្គនាយករដ្ឋបាលក្រសួងមហាផ្ទៃ។លោកសួសប្រាថ្នា។សូមលោកចាត់មន្ត្រីក្រោមឱវាទស៊ើបអង្កេតករណី ដើម្បីកុំឲ្យមហាជនឆ្ងល់។បើសិនជារកឃើញដូចជាការលើកឡើងតាមរយៈអ្នកកង្កេតការណ៍នៅក្នុងឃុំ ក្រង់តេះ នេះប្រាកដមែននោះ។និងសុំឲ្យ ឆារគំរោងនេះចោលនឹងលើក ប្រកាស មកតាមប្រព័ន្ធ គជអប សាជាថ្មី លើកពេលដេញនៅពេលក្រោយ។

 

មហាជនក៏កំពុងដាក់សំណួរទៅកាន់គណៈកម្មការលទ្ធកម្ម មន្ត្រីគាំទ្រគម្រោងស្រុក និងមន្ត្រីជំនាញនៃទីចាត់ការផែនការ និងវិនិយោគខេត្ត ដឹកនាំដោយលោក កុយ រតនា ថា តើភាពមិនប្រក្រតីដែលត្រូវបានលើកឡើងទាំងនេះ ត្រូវបានកត់ត្រាក្នុងកំណត់ហេតុកិច្ចប្រជុំដែរឬទេ? តើមានការរាយការណ៍ជូនថ្នាក់ដឹកនាំ ឬបង្កើតគណៈកម្មការពិនិត្យផ្ទៃក្នុងដែរឬទេ?តែទោះយ៉ាងណា លោក កុយរតនាសារព័ត៌មានយើងមិនអាចសុំការពន្យល់តាមរយៈតេលេក្រាមបានទេដោយលោកមិនចូលមើលសានោះ។ សម្រាប់ថ្ងៃទី ១៨ ខែកក្កដាឆ្នាំ 2026

 

ព្រោះជាទូទៅ ក្នុងដំណើរការលទ្ធកម្មមួយ មានមន្ត្រី និងគណៈកម្មការជាច្រើនជាន់ ចូលរួមត្រួតពិនិត្យ និងឃ្លាំមើលនីតិវិធីនេះ។

 

មហាជនកំពុងរង់ចាំមើលថា ក្រោយការផ្សព្វផ្សាយព័ត៌មានជាសាធារណៈ តើលោក និងមន្ត្រីជំនាញពាក់ព័ន្ធ នឹងចេញមុខបំភ្លឺ កោះប្រជុំពិនិត្យ ស្រាវជ្រាវ និងបង្ហាញលទ្ធផលជូនសាធារណជនដែរឬទេ? ឬក៏ករណីដែលកំពុងរងការចោទប្រកាន់នេះ នឹងត្រូវទុកឱ្យស្ថិតក្នុងភាពស្ងៀមស្ងាត់ដដែល។

 

មតិមហាជនទូទៅ ច្រើនយល់ថា ការពិតត្រូវតែត្រូវបានបង្ហាញឱ្យច្បាស់ មិនថាលទ្ធផលចុងក្រោយនឹងបញ្ជាក់ថាមាន ឬមិនមានការរំលោភនីតិវិធីនោះ។ ព្រោះអ្វីដែលប្រជាពលរដ្ឋចង់បាន មិនមែនគ្រាន់តែការប្រកាសលទ្ធផលឈ្នះចាញ់ប៉ុណ្ណោះទេ ប៉ុន្តែជាការធានាថា លទ្ធផលនោះកើតចេញពីដំណើរការដែលមានតម្លាភាព យុត្តិធម៌ និងគ្មានមន្ទិលសង្ស័យ។

 

ប្រសិនបើការស្រាវជ្រាវរកឃើញថា មានការរំលោភនីតិវិធី ឬភាពខ្វះខាតក្នុងការអនុវត្តតួនាទីត្រួតពិនិត្យពិតប្រាកដ ការអនុវត្តវិធានការតាមច្បាប់ចំពោះគ្រប់ភាគីពាក់ព័ន្ធ គឺជាចំណុចដែលសាធារណជនកំពុងរង់ចាំឃើញ ដើម្បីរក្សាកិត្តិយសនៃប្រព័ន្ធលទ្ធកម្ម និងទំនុកចិត្តរបស់ប្រជាពលរដ្ឋលើស្ថាប័នរ ដ្ឋ។សូមអរគុណ

Leave a Reply

Your email address will not be published. Required fields are marked *