សាលា ឃុំជីគរ រៀបចំពិព័រណ៍ថវិការឃុំ ដើម្បីបង្ហាញពី គណនេយ្យភាពសង្គម តម្លាភាព និងវឌ្ឍនភាពនៃកិច្ចការងារឃុំ សង្កាត់..

ផ្សាយថ្ងៃទី២៩/៥/២០២៦

  1. ត្បូងឃ្មុំ៖ នា រសៀលថ្ងៃទី២៨ ខែឧសភាឆ្នាំ២០២៦ រដ្ឋបាលឃុំជីគរ បានរៀបចំកម្មវិធីពិព័រណ៍ថវិការឃុំ ដែលដឹកនាំដោយ លោក យ៉ាំ សុភឿង អភិបាលរងស្រុក តំណាងលោក សេង សុខខឿន អភិបាល នៃគណៈអភិបាលស្រុកត្បូងឃ្មុំ, លោក តូ ឆៃលាង សមាជិកក្រុមប្រឹក្សាស្រុក, លោក អ៊ិន ខេង មេឃុំជីគរ និងលោកស្រី កុយ ផល្លានី នាយិការអង្គការខេមរា នៅបរិវេណវត្ត សុវណ្ណបទុមវត្តី (រកាឃ្នួច) ស្ថិតនៅឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

    មានរបាយការណ៍ លោក អ៊ិន ខេង មេឃុំជីគរ បានលើកឡើងថា ការរៀបចំពិព័រណ៍ថវិការឃុំនេះ គឹមានសារៈសំខាន់ណាស់ ហើយបានឆ្លុះបញ្ចាំងដល់បងប្អូនប្រជាពលរដ្ឋអំពីវិសាលភាពក្នុងការតាមដានកិច្ចការងារក្នុងដែនសម្ថកិច្ចមូលដ្ឋានរបស់ខ្លួន ព្រមទាំងបានបង្ហាញពីគណនេយ្យភាព តម្លាភាពរវាងប្រជាពលរដ្ឋ និងអាជ្ញាធរ និងបានផ្តល់ចំណេះដឹងសង្គមដល់ក្មួយៗសិស្សានុសិស្សសិក្សាជាចំណេះទូទៅផងដែរ។

    លោកក៏បានបង្ហាញផងដែរអំពីកិច្ចការងារដែលឃុំជីគរសម្រេចបាន ដោយក្នុងនោះមានដូចជា៖ ការងារអត្រានុកូលដ្ឋាន, ការងារចេញលិខិតអនុញ្ញាតិ, ការងារផ្តល់បណ្ណ សមធម៌, ហើយគម្រោងថវិការមូលនិធិឃុំជប់ ក្នុងឆ្នាំ២០២៥កន្លងទៅ សរុបប្រមាណ ៨៨៦.១០០.០០០៣រៀល ដោយចាត់ចែងលើផ្នែករដ្ឋបាល៖ ៥២១.០០០.០០០រៀល និងផ្នែកអភិវឌ្ឍន៍ ២៦៥.០០០.០០០រៀលផងដែរ ចំណែកឯគម្រោងប្រើប្រាស់ថវិការមូលនិធិឃុំ ក្នុងឆ្នាំ២០២៦នេះ មានសរុបចំនួន ៨៦០.៦០០.០០០រៀល ដោយចាត់ចែងទៅលើ ផ្នែករដ្ឋបាល ៥១៦.៩០០.០០០រៀល ប្រើប្រាស់បាន ២០២.៥២៧.៥០០រៀល, ផ្នែកអភិវឌ្ឍន៍ថវិការ ២៣៤.៣០០.០០០រៀល, ការងារសេវាសង្គម និងអនាម័យបរិស្ថាន៨០.៩០០.០០០រៀល ប្រើប្រាស់ថវិការបា៤.៥០០.០០រៀល, សេវាមិនបានគ្រោងទុក ២៨.៥០០.០០រៀលផងដែរ។

    បន្ទាប់ពីរបាយការណ៍ចប់ គណៈអធិបតី រួមទាំងអ្នកពាក់ព័ន្ធទាំងអស់ បានធ្វើការទស្សនានៅផ្ទាំងបង្ហាញថវិការឃុំសង្កាត់ និងវឌ្ឍន៍ភាពលើវិស័យនានា ដែលឃុំសម្រេចបាន។ បន្ទាប់ពីទស្សនារួច ក៏មានវគ្គសំណួរចម្លើយដើម្បីបង្ហាញពីការយលដឹងរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំផងដែរ។

    មានមតិផ្តាំផ្ញើ លោក យ៉ាំ សុភឿន អភិបាលរងស្រុកត្បូងឃ្មុំ បានបង្ហាញការកោតសរសើរចំពោះរដ្ឋបាលឃុំ ដែលបានអនុវត្តកិច្ចការងារ ការចាត់ចែងថវិការឃុំ ព្រមទាំងបង្ហាញជាសាធារណៈដល់ប្រជាពលរដ្ឋ ដែលនេះបង្ហាញអំពីគណនេយ្យភាពសង្គម តម្លាភាព ដល់ប្រជាពលរដ្ឋគ្រប់រូបក្នុងការទទួលព័ត៌មានពីការប្រើប្រាស់នូវថវិការឃុំសង្កាត់របស់ខ្លួនផងដែរ។
    លោកអភិបាលរង ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួម ដែលនេះបង្ហាញពីឆន្ទៈក្នុងការចូលរួម សហការជាមួយអាជ្ញាធរឃុំសង្កាត់ ក្នុងការយល់ដឹងអំពីកិច្ចការងាររបស់រដ្ឋបាលឃុំសង្កាត់របស់ខ្លួន។
    លោកបានផ្តាំផ្ញើឱ្យបន្តកិច្ចការងារនេះឱ្យមានភាពប្រសើរឡើងបន្ថែមទៀត ព្រមទាំងចូលរួមកែលម្អរាល់ចំណុចខ្លះខាតដើម្បីធ្វើឱ្យឃុំជប់របស់យើងកាន់តែអភិវឌ្ឍន៍រីកចម្រើន៕

Leave a Reply

Your email address will not be published. Required fields are marked *