Skip to content
Monday, June 15, 2026
TBK News
Search
Search
ព័ត៌មានជាតិ
ព័ត៌មានសិល្បះនិងកីឡា
ព័ត៌មានសុខភាពនិងសម្រស់
ព័ត៌មានស៊ើបអង្កេត
ព័ត៌មានសេដ្ឋកិច្ចនិងនយោបាយ
ព័ត៌មានអន្តរជាតិ
News Flash
រដ្ឋបាលខេត្តមណ្ឌលគិរី អនុញ្ញាតិឱ្យក្រុមការងារសមាគមសហព័ន្ធ យុវជនសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រចាំខេត្តមណ្ឌលគិរី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ..
សម្តេច ម៉ែន សំអន អញ្ជើញបើកពិធីពិព័រណ៍ទុរេនខេត្តត្បូងឃ្មុំ ឆ្នាំ២០២៦ ព្រមទាំងជំរុញឱ្យពង្រឹងការត្រួតពិនិត្យគុណភាពទំនិញនាំចូល ដើម្បីការពារសុខភាពពលរដ្ឋ…
កម្លាំងនគរបាល ក្រុងសែនមនោរម្យ បានបើកប្រតិបត្តិការឡោមព័ទ្ធ និងបង្ក្រាបសំបុកលាក់ខ្លួនប្រើប្រាស់គ្រឿងញៀនមួយកន្លែង
រូបភាពនៅកណ្តាលកិច្ចប្រជុំដេញថ្លៃ! តើគណៈកម្មាធិការមានឃើញទេ ឬធ្វើមិនឃើញ ពីភាពមិនប្រក្រតីកើតឡើងផ្ទុយពីច្បាប់ដូច្នេះ? ផ្សាយថ្ងៃទី ១២ ខែមិថុនាឆ្នាំ ២០២៦
បាទ ជម្រាបសួរប្រិយមិត្តនិងមិត្តទូរទស្សនិកជនជាទីគោរពរាប់អាន។ជួបគ្នាសារជាថ្មីទៀតហើយ ថ្ងៃនេះសូមជូនព័ត៌មាននៅខេត្តកំពង់ធំ។រូបភាពនៅកណ្តាលកិច្ចប្រជុំដេញថ្លៃ! តើគណៈកម្មាធិការមានឃើញទេ ឬធ្វើមិនឃើញ ពីភាពមិនប្រក្រតីកើតឡើងផ្ទុយពីច្បាប់ដូច្នេះ? ផ្សាយថ្ងៃទី 12 ខែមិថុនាឆ្នាំ 2026 (ខេត្តកំពង់ធំ) ករណីដំណើរការដេញថ្លៃគម្រោងអភិវឌ្ឍនៅឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ កំពុងធ្វើមហាជន ឆ្ងល់នឹងចាប់អារម្មណ៍និងអ្នកតាមដានការងារលទ្ធកម្មសាធារណៈ បន្ទាប់ពីមានបែកធ្លាយរូបភាព និងព័ត៌មានដែលត្រូវបានគេលើកឡើងថា អាចបង្ហាញពីភាពមិនប្រក្រតីមួយចំនួនក្នុងអំឡុងពេលទទួលសំណើដេញថ្លៃ។នៃគម្រោងផ្លូវក្រួសក្រហមដែលមានតម្លៃប៉ាន់ស្មាន ១៥៥,០២៦,២៩៨រៀល និងមានក្រុមហ៊ុនមកប្រកួតប្រជែងជាច្រើនចូលរួមប៉ុន្តែ ដាក់សំណើដេញថ្លៃប្រកួកប្រជែង មានចំនួន៤ក្រុមហ៊ុនប៉ុណ្ណោះ។ ដែលប្រព្រឹត្តទៅថ្ងៃទី 10 ខែមិថុនាឆ្នាំ 2026 ក្នុងនោះ យើងមានក្រុមហ៊ុន ឃីម រដ្ឋា ដាក់តម្លៃ ១៥១,០០០,០០០រៀល, ក្រុមហ៊ុន ឃី ឃីម តំណាងដោយលោក សួស ប៉ុន ដាក់តម្លៃ ១៥០,៥០០,០០០រៀលក្រុមហ៊ុន វេង ប៊ុន ធឿន ដាក់ក្នុងតម្លៃ១៥១.០០០.០០០.ដូចក្រុមហ៊ុនឃីម.រដ្ឋាដែរ ប៉ុន្តែរក្រុមហ៊ុន ហែល ធានី ដាក់តម្លៃ ១៤៤,០០០,០០០រៀល និងទទួលបានជ័យជំនះជាលទ្ធផលឈ្នះការដេញថ្លៃក្នុងថ្ងៃនេះ។ អ្វីដែលកំពុងធ្វើឱ្យមហាជនមានចម្ងល់ខ្លាំងនោះ គឺរូបភាពដែលក្រុមហ៊ុន ហែល ធានី បើកស្រោមសំបុត្រប្តូរ សំបុត្រ(ប៊ីប)ក្នុងពេលដំណើរការបើកកិច្ចប្រជុំលើសាលាឃុំ ត្រូវបានចែកចាយជាសាធារណៈ និងត្រូវបានអះអាងថា បង្ហាញពីសកម្មភាពពាក់ព័ន្ធនឹងស្រោមសំបុត្រសំណើរដេញថ្លៃនៅក្នុងទីកន្លែងប្រជុំផ្ទាល់។ រូបភាពបែបនេះ បានធ្វើឱ្យសាធារណជនសួរថា ប្រសិនបើមានសកម្មភាពដែលអាចប៉ះពាល់ដល់នីតិវិធីកើតឡើងនៅចំពោះមុខគណៈកម្មការពាក់ព័ន្ធ តើហេតុអ្វីបានជាគ្មានការទប់ស្កាត់ ឬកត់ត្រាជាផ្លូវការភ្លាមៗ? តើតួនាទីរបស់គណៈកម្មការលទ្ធកម្ម និងមន្ត្រីជំនាញនៅឯណា នៅពេលដែលរូបភាពបែបនេះកើតឡើង? ពាក់ព័ន្ធករណីនេះសាព័ត៌មានយើងឆ្លើយឆ្លងជាមួយលោក លោក យ៉េន ហុន មេឃុំប្រាសាទ បានបដិសេដ្ឋជាមួយសារព័ត៌មានថា មិនបានឃើញ មិនបាន ដឹង ខណៈសំនួរមួយកើតឡើងទៀតថា ចុះបើគេប្រព្រឹកបើកស្រោមសំបុត្រលើសាលាឃុំក្នុងពេលបើកកិច្ចប្រជុំដេញថ្លៃនេះ លោក មានដឹងថាច្បាប់បានហាមទេ? ចម្លើយរបស់លោក យ៉េន ហុន ថា អត់មានច្បាប់ហាមទេ។ប្រិយមិត្តនិងមិត្តជាទីគោរពរាប់អាន។បើលោកមេឃុំ។ឆ្លើយយ៉ាងដូច្នេះគាត់ឆ្លើយរួចខ្លួនឬក៏គាត់មិនយល់ពីច្បាប់សៀវភៅភីម (ចប់ហើយៗបងប្អូនបើលោកមេឃុំឆ្លើយបែបនេះ) បើយោងតាមគោលការណ៍លទ្ធកម្មជាធរមាន ឯកសារសំណើដេញថ្លៃត្រូវរៀបចំឱ្យបានគ្រប់គ្រាន់ បិទស្រោមឱ្យបានត្រឹមត្រូវ និងរក្សាការសម្ងាត់រហូតដល់ពេលបើកជាផ្លូវការ។ ដូច្នេះ រាល់សកម្មភាពដែលអាចបង្កឱ្យមានការសង្ស័យលើតម្លាភាពនៃដំណើរការដេញថ្លៃ គឺជាបញ្ហាដែលគណៈកម្មការទទួលបន្ទុកមិនអាចមើលរំលងបានឡើយ។ មហាជនក៏កំពុងដាក់សំណួរទៅកាន់គណៈកម្មការលទ្ធកម្ម មន្ត្រីគាំទ្រគម្រោងស្រុក និងមន្ត្រីជំនាញនៃទីចាត់ការផែនការ និងវិនិយោគខេត្ត ដឹកនាំដោយលោក ខៀវ ប៉ាង ថា តើភាពមិនប្រក្រតីដែលត្រូវបានលើកឡើងទាំងនេះ ត្រូវបានកត់ត្រាក្នុងកំណត់ហេតុកិច្ចប្រជុំដែរឬទេ? តើមានការរាយការណ៍ជូនថ្នាក់ដឹកនាំ ឬបង្កើតគណៈកម្មការពិនិត្យផ្ទៃក្នុងដែរឬទេ? ព្រោះជាទូទៅ ក្នុងដំណើរការលទ្ធកម្មមួយ មានមន្ត្រី និងគណៈកម្មការជាច្រើនជាន់ ចូលរួមត្រួតពិនិត្យ និងឃ្លាំមើលនីតិវិធី។ ដូច្នេះ ប្រសិនបើពិតជាមានសកម្មភាពដែលអាចបង្កឱ្យមានការសង្ស័យដូចដែលរូបភាពបានបង្ហាញមែន នោះសំណួរមិនមែនមានតែទៅលើអ្នកដេញថ្លៃប៉ុណ្ណោះទេ ប៉ុន្តែក៏ទៅដល់អ្នកដែលមានភារកិច្ចត្រួតពិនិត្យ និងធានាឱ្យដំណើរការទាំងមូលប្រព្រឹត្តទៅដោយតម្លាភាពផងដែរ។ មហាជនកំពុងរង់ចាំមើលថា ក្រោយការផ្សព្វផ្សាយព័ត៌មានជាសាធារណៈ តើលោក ខៀវ ប៉ាង និងមន្ត្រីជំនាញពាក់ព័ន្ធ នឹងចេញមុខបំភ្លឺ កោះប្រជុំពិនិត្យ ស្រាវជ្រាវ និងបង្ហាញលទ្ធផលជូនសាធារណជនដែរឬទេ? ឬក៏ករណីដែលកំពុងរងការចោទប្រកាន់នេះ នឹងត្រូវទុកឱ្យស្ថិតក្នុងភាពស្ងៀមស្ងាត់ដដែលឬ? មតិសាធារណៈជាច្រើនយល់ថា ការពិតត្រូវតែត្រូវបានបង្ហាញឱ្យច្បាស់ មិនថាលទ្ធផលចុងក្រោយនឹងបញ្ជាក់ថាមាន ឬមិនមានការរំលោភនីតិវិធីនោះទេ។ ព្រោះអ្វីដែលប្រជាពលរដ្ឋចង់បាន មិនមែនគ្រាន់តែការប្រកាសលទ្ធផលឈ្នះចាញ់ប៉ុណ្ណោះទេ ប៉ុន្តែជាការធានាថា លទ្ធផលនោះកើតចេញពីដំណើរការដែលមានតម្លាភាព យុត្តិធម៌ និងគ្មានមន្ទិលសង្ស័យ។ បាទ ទស្សនិកជនជាទីគោរពរាប់អាន។ ប្រសិនបើការស្រាវជ្រាវរកឃើញថា មានការរំលោភនីតិវិធី ឬភាពខ្វះខាតក្នុងការអនុវត្តតួនាទីត្រួតពិនិត្យពិតប្រាកដ ការអនុវត្តវិធានការតាមច្បាប់ចំពោះគ្រប់ភាគីពាក់ព័ន្ធ គឺជាចំណុចដែលសាធារណជនកំពុងរង់ចាំឃើញ ដើម្បីរក្សាកិត្តិយសនៃប្រព័ន្ធលទ្ធកម្ម និងទំនុកចិត្តរបស់ប្រជាពលរដ្ឋលើស្ថាប័នរដ្ឋ៕ខ្ញុំបាទសុខគា នាយការផ្សាយគេហទំព័រត្បូងឃ្មុំញូស៌សូ
ព័ត៌មានជាតិ
ព័ត៌មានសិល្បះនិងកីឡា
ព័ត៌មានសុខភាពនិងសម្រស់
ព័ត៌មានសេដ្ឋកិច្ចនិងនយោបាយ
ឯកឧត្តម សុខ ចាន់ភក្តី អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរមីទ្ទិញខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា(២៨.មិថុនា.១៩៥១-២៨.មិថុនា.២០២៥)
12 months ago
admin
No Comments
ព័ត៌មានជាតិ
ព័ត៌មានសិល្បះនិងកីឡា
ព័ត៌មានសុខភាពនិងសម្រស់
ព័ត៌មានសេដ្ឋកិច្ចនិងនយោបាយ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចវីរភាពសម្ដេចតេជោ និងសម្ដេចធិបតី ពេលផ្ដល់អនុសាសន៍ជូនក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាភ្នំ
12 months ago
admin
No Comments
ព័ត៌មានជាតិ
ព័ត៌មានសិល្បះនិងកីឡា
ព័ត៌មានសុខភាពនិងសម្រស់
ព័ត៌មានសេដ្ឋកិច្ចនិងនយោបាយ
ឯកឧត្តមសាស្រ្តាចារ្យ រដ្ឋមន្រ្តីសុខាភិបាល អញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជូនដល់ប្រជាពលរដ្ឋ ដែលជម្លៀសមកស្នាក់នៅបណ្តោះអាសន្ន នៅមណ្ឌលសុវត្ថិភាព វត្តពោធិ៍៥០០០ដើម
12 months ago
admin
1 Comment
Posts pagination
Previous
1
…
5
6